Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ស្អាត​ម្នាក់ ត្រូវ​តុលាការ​ឃុំខ្លួន ករណី លួច​

ត្បូងឃ្មុំ ៖ លោក ឈិត មិនា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ដីកា​ឃុំខ្លួន​ស្ត្រី​ម្នាក់ ដាក់ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ករណី លួច ប្រព្រឹត្ត​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើស ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៣/២០១៩ ជនសង្ស័យ​ឈ្មោះ ជ គីម​អ៊ាង ហៅ ចរណៃ​ ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៦:៣០​នាទី លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ត្បួងឃ្មុំ បាន​បញ្ជា​ឲ្យ​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បញ្ជូន​ជនសង្ស័យ​ឈ្មោះ ជ គីម​អ៊ាង ហៅ ច​រណៃ ភេទ ស្រី អាយុ ២៩​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ពន្ធ​នារ​ខេត្ត​ត្បូងឃ្មុំ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ២៣/២០១៩ របស់លោក ឈិត មិនា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ករណី លួច ប្រព្រឹត្ត​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×