Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខាធិការ​មជ្ឈឹមបក្ស​វៀតណាម​៖ ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​ការដឹកនាំ​របស់​សភា រាជរដ្ឋាភិបាល កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ទៀត​

​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត​ឲ្យ លោក ត្រឹង កឹម​ទូ (Tran Kam Tu) លេខាធិការ​មជ្ឈឹមបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

​ក្នុងឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ ពោល​គឺ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩ កម្ពុជា​បាន​រៀបចំ​ពិធី អបអរសាទរ​ខួប​ទី​៤០ ថ្ងៃ​ជ័យជម្នះ​៧​មករា (៧​មករា ១៩៧៩-៧​មករា ២០១៩) យ៉ាង​អធិកអធម​។ សម្តេច​បាន​គូស​បញ្ជាក់ថា ៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់ទុកថា​ជា​ថ្ងៃកំណើត​ទី​២ ជា​សករាជ​ថ្មី ដែល​នាំ​ឲ្យ​កម្ពុជា​បាន​ស្គាល់​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រជាជន និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​រួមចំណែក យ៉ាង​ធំធេង ក្នុង​ការជួយ​រំដោះ​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា រយៈពេល​៤០​ឆ្នាំ​មកនេះ កម្ពុជា​បាន​ខិតខំ​យ៉ាង​លំបាក ក្នុង​ការស្តា កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន ការរីកចម្រើន​ដូច​ពេលបច្ចុប្បន្ន ដោយ​មាន​ការជួយ​ឧបត្ថម្ភ គាំទ្រ ពី​មិត្ត​ភ័ក្តិ​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ជាពិសេស​គឺ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​។​

​លោក​ប្រធាន​គណៈប្រតិភូ បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា លើ​គ្រប់​វិស័យ​។ លោក​ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នា​ពេល​កន្លង​ទៅ​។​

​លោក ត្រឹង កឹម​ទូ បាន​សម្តែង​សុទិដ្ឋិនិយម​ថា ក្រោម​ម្លប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ និង​ក្រោម​ការដឹកនាំ​របស់​សភា រាជរដ្ឋាភិបាល ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្តទៀត​៕ ​ដោយ ​៖​ កូឡាប​

×