នេះជារឿងពិតកើតនៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម (ជាប់ព្រំដែនខេត្តមណ្ឌលគិរី) ។
ស្ត្រីចំណាស់ម្នាក់ បានត្រូវអ្នកស្រុកឲ្យរហស្សនាមថា “ស៊ីសាច់មនុស្សទាំងរស់” ។ អមជាមួយនោះគឺរឿងរ៉ាវ ជាច្រើន ដែលគេ “ត្បាញ” ប្រកបដោយ “ទល្ហីករណ៍” គួរឲ្យខ្លាច… ។
គេចចាមអារាមរហូតថា ស្រីចំណាស់នេះ អាចដើរទម្លុះជញ្ជាំងស៊ីសាច់មនុស្ស ហើយពេលយប់ក្លាយជាខ្មោចបិសាចមកយកព្រលឹងក្មេងៗ ។
ពួកទាំងនោះនៅបានសង្កត់ធ្ងន់ថា ៖ យាយនេះស៊ីសាច់ចៅរបស់គាត់អស់…២នាក់ហើយ ។ ប៉ុន្តែការពិតក្រោយស៊ើបអង្កេតមក ទាំងនោះជាពាក្យពេចន៍ចចាមអារាម ដ៏ស្មោកគ្រោក ។ អ្វីៗព្រោះតែគាត់ក្រីក្រ ដេកតាមចិញ្ចើមថ្នល់ ដើរកកាយសំរាម រករបស់អេតចាយប៉ុណ្ណោះ ។
គាត់តែងត្រូវគេបណ្តេញចេញឆ្ងាយពីលំនៅដ្ឋានរបស់ពួកគេ ជួនកាលថែមទាំងត្រូវគេវាយដំជាំមុខមាត់…។ល។
…ចុងក្រោយអ្វីៗក្លាយជាភ័ព្វសំណាងទៅវិញ គ្រាគាត់ត្រូវបានក្រុមយុវជនជឿនលឿនមួយ ពេលដឹងរឿងនេះក៏ចុះមកជួយយកអាសារគាត់ ជួយគាត់ឲ្យមានជីវភាព…ធូរធារឡើងវិញ ។
គិតទៅធ្វើល្អបានល្អ ។ ការពិតមានតែមួយ! សំណាងល្អ ដែលគាត់មិនទាន់ត្រូវពួកនោះចោទថាអាប ធ្មប់ ហើយបើបែបនេះជីវិតរបស់គាត់ ពិតជាពិបាករក្សាក្នុងសង្គមតូចមួយដែលខ្វះចំណេះដឹង ហើយងប់នឹងជំងឺអរូបិយ៍ ៕