មន្ទីរពហុព្យាបាលខេត្ត Quangtri ប្រទេសវៀតណាមបានយកស្រាបៀរជិត ៥លីត្រ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតអ្នកពុលស្រាម្នាក់បានយ៉ាងងាយ ខណៈពេលអ្នកពុលដូចគ្នា ចូលមន្ទីរពេទ្យផ្សេងបាន…ស្លាប់ ។
អ្នកជំងឺត្រូវបានសង្គ្រោះពេលនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅចន្លោះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨ ខណៈពេលមនុស្ស១ក្រុមបានផឹកស្រាស្វាគមន៍បុណ្យណូអែល ។
ព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥ មនុស្ស៤នាក់ ពុលស្រាពីយប់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ។ លោក NHAT និង Tuu ត្រូវបានបញ្ជូនមកមន្ទីរពហុព្យាបាល Quangtri ខណៈពេល២នាក់ទៀតនៅមន្ទីរពេទ្យមជ្ឈិម HUE ។
លទ្ធផលតេស្ត លោក NHAT គឺ 2.100 mg/L លើស១០ដង និងកំរិត Methanol អតិប្បរមា រីឯលោក Tuu គឺលើស ៦ដង ។
តាមវេជ្ជបណ្ឌិតព្យាបាលឈ្មោះ LAM ឲ្យដឹងថា អ្នកទាំង២បានពុលសន្លប់ហើយ ហើយគេបានយកស្រាបៀ៣កំប៉ុង (៩៩០ ml) បន្ថែម១កំប៉ុង ។ ក្រោយពេលបញ្ចូលអស់ ១៥កំប៉ុង (ជិត៥លីត្រ) គួបផ្សំនឹងការចម្រាញ់ឈាមនៅព្រឹកថ្ងៃបន្ទាប់ អ្នកទាំង២អាចចេញពីមន្ទីរពេទ្យបាន ។
វេជ្ជបណ្ឌិតរូបនេះបកស្រាយ ៖ ស្រាមានប្រភេទជាមូលដ្ឋាន២គឺ Etylic និង Metylic (Methanol) នៅពេលជ្រាបចូលរាងកាយ ថ្លឹងនិងបំប្លែង Etylic មុន ក្រោយមកទើបដល់ Metylic ។ ក្នុងនោះការបំប្លែង Etylic ពុំបង្កឲ្យមានការបំពុលទេ ។ ប៉ុន្តែ Metylic ត្រូវបានបំប្លែងទៅជា Andehit Formic ក្នុងកំរិតខ្ពស់វានឹងបង្កឲ្យពុលហានិយភ័យប្រឈមនឹងការស្លាប់ខ្ពស់ ។
ក្នុងស្រាបៀរមាន Etylic ។ ដូច្នេះដើម្បីរារាំងដំណើរការបំប្លែង Metylic ក្រុមវេជ្ជបណ្ឌិតយើងខ្ញុំបានបញ្ចូលស្រាបៀរទៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺ ។
ពេលបញ្ចូលស្រាបៀរបែបនេះ ថ្លើមរបស់វានឹងអាទិភាពបំប្លែង Etylic ផ្អាកការបំប្លែង Metylic ធ្វើឲ្យយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីចម្រាញ់ឈាម ។ ជាងនេះទៀត Metylic ពេលនៅក្នុងរាងកាយយូរពុំត្រូវបានបំប្លែងវានឹងត្រូវរំលាយចោលចេញតាមទឹកនោម ធ្វើឲ្យបន្ថយសារធាតុបំពុលរាងកាយ ហើយនោះជាមូលដ្ឋានដើម្បីសង្គ្រោះជីវិតអ្នកជំងឺពុលស្រា ៕ ចន្ទ្រា