ខេត្តស្វាយរៀង ៖ លោក ញឹម សាំ ចៅសង្កាត់ចេក ក្រុងស្វាយរៀងត្រូវបានជនស្រវឹងស្រាវាយបណ្តាលអោយរងរបួសខណៈដែលមានពាក្យបណ្តឹងពីប្រជាពលរដ្ឋថាមានជនស្រវឹងអុកឡុកអ្នកភូមិហើយចៅសង្កាត់ចុះទៅសួរនាំក៏ត្រូវជនប្រមឹកវាយឡើងខ្លួនទ្រោមតែម្តង។
ដែលករណីបង្កហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀងខេត្តស្វាយរៀង។
តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ មាន ករណីហឹង្សាដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅ ខ្វិនភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀងបានធ្វើសកម្មភាពវាយដោយដៃទៅលើជនរងគ្រោះដែលជាចៅសង្កាត់មាន ឈ្មោះ ញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំមុខរបរចៅសង្កាត់ចេកមានទីលំនៅភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលអោយរងរបួសគ្រិច ក ដៃ ខាងស្តាំនិងស្នាមឆូតកកររបួសស្រាលហើយបច្ចុប្បន្នបាននៅសំរាកព្យាបា លមុខរបួសនៅផ្ទះរបស់ខ្លួន ។
ប្រភពដដែលបានបន្តទៀតថា៖ដោយមូលហេតុនោះគឺមុនដំបូង ជនសង្ស័យបានផឹកស្រាឡើងស្រវឹងស្រែកគំរាមប្រជាពលរដ្ឋអ្នកជិតខាងហើយត្រូវបានប្រជាពលរដ្ឋជិតខាងទៅប្តឹងចៅសង្កាត់លុះដល់ពេលចៅសង្កាត់មកដល់ក៍សួរនាំជនសង្ស័យសួរមិនទាន់ចប់ផងជនសង្ស័យក៍ស្ទុះមកវាយចៅសង្កាត់តែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៉ូច សុផលហៅ ខ្វិន កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់តាមនីតិវិធីច្បាប់៕ ដោយ ៖ វ៉ៃគោ