យោងតាមសារព័ត៌មាន QQ News នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Van Anh បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ជាមួយលទ្ធផលដ៏ល្អៗប្រសើរនៅក្នុងឆ្នាំ២០១៥ ។ មិនយូរប៉ុន្មាន ក្រោយបញ្ចប់ការសិក្សា នាងអាចស្វែងរកការងារដ៏ល្អមួយធ្វើ ។ នាងត្រូវបានមិត្តៗភក្តិកោតសរសើរថាស្អាតពុំដាច់ពីមាត់នោះទេ កាលនៅរៀន ។
នៅថ្ងៃមួយក្នុងខែឧសភា ឆ្នាំ២០១៦ Van Anh បាននិយាយថា នាងបានប្រទះឃើញរូបថតបុរសម្នាក់ ថតរួមជាមួយ idol ជាច្រើននាក់របស់នាង ខណៈកំពុងចេះអូសមើលលេងកម្សាន្ត នៅលើបណ្តាញសង្គម ។ នាងបានគិតថា គាត់អាចស្គាល់ idol របស់នាង ដូច្នេះ នាងបានផ្ញើសារទៅគាត់តាមរយៈ Facebook ដោយសង្ឃឹមថា គាត់អាចណែនាំពួកគេ ។
បុរសនោះដែលនាងបានផ្ញើសារទៅ គឺមានឈ្មោះថា Dang Tuan ដែលភ្លាមៗនោះបានឆ្លើយតបមកនាងវិញថា គាត់ពុំស្គាល់ idol របស់នាងទេ ប៉ុន្តែ បន្ទាប់ពីនោះ អ្នកទាំងពីរត្រូវបានគេដឹងថា បានចាប់ផ្តើមបន្តនិយាយលេងជាមួយគ្នា ។ នៅថ្ងៃមួយនោះ Dang Tuan បានបញ្ចេញឲ្យនាងដឹងថា គាត់គឺជាជនជាតិវៀតណាមម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ក្នុងនាមជាអ្នកកំពុងធ្វើការងារនៅទីនោះ ។ ថ្វីបើឃ្លាតឆ្លាយគ្នាយ៉ាងនេះក្តី តែពួកគេបានចាប់ចិត្តស្រលាញ់ក្លាយជាសង្សារនឹងគ្នា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីផ្តោះផ្តងស្នេហានឹងគ្នាតាមរយៈអនឡាញអស់រយៈពេលកន្លះឆ្នាំ ។
១០ខែក្រោយមក អ្នកទាំងពីរក៏បានព្រមព្រៀងគ្នារៀបការ ប៉ុន្តែ ឪពុកម្តាយរបស់ Van Anh បានជំទាស់ នៅពេលពួកគេបានលឺដំណឹងនេះ ។ ពួកគេនិយាយថា នាងនឹងសោកស្តាយពុំខាន ដែលរៀបការនឹងនរណាម្នាក់ដែលនាងបានស្គាល់នៅលើអនឡាញ ។ លើសពីនេះ ពួកគេក៏ពុំបានយល់ចិត្តគ្នាយូរអង្វែងទៀតផង ។
បន្ទាប់ពី Dang Tuan បានលឺរឿងនេះ គាត់បានសម្រេចចិត្តហោះហើរ មកពីកាន់វៀតណាមភ្លាមៗ ដើម្បីមកជួបឪពុកម្តាយ Van Anh ដើម្បីព្យាយាម និងសុំការសន្តោសប្រណៃពីពួកគេ ។ ពួកគេនៅតែពុំទទួលយកទេ ប៉ុន្តែ បន្ទាប់ពីការបញ្ចុះបញ្ចូលខ្លាំងពីអ្នកទាំងពីរ ចុងក្រោយ ពួកគាត់ក៏យល់ព្រម និងអនុញ្ញាតឲ្យពួកគេរៀបការនឹងគ្នា ។
នៅក្នុងខែមីនា ឆ្នាំ២០១៧ នាងបានសម្រេចចិត្តហោះហើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាពីមង្គលការរបស់ពួកគេ ។ ដើម្បី Surprise ប្រពន្ធជាទីស្រលាញ់ Dang Tuan បានបញ្ចេញឲ្យនាងដឹងថា គាត់គឺជាអ្នកជំនួញដ៏មានម្នាក់ និងជាអ្នកចាត់ការទូទៅនៃសាខាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ដ៏ល្បីមួយផងដែរ ។ គាត់បានលាក់បាំងភាពមានបានរបស់គាត់នេះ ព្រោះគាត់ពុំទាន់ចង់ឲ្យនាងដឹង ៕ ចន្ទី