ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅលើសាបក្រោមកាំជណ្តើរផ្ទះរបស់គាត់ដោយសារមានក្រុមភ្លេងមកសុំផ្ទះដេកហើយរូបគាត់បានយកភួយនិងខ្នោយឡើងទៅលើផ្ទះដើម្បីរៀបចំអោយក្រុមអ្នកភ្លេងដេកតែចៃដន្យទើបតែឡើងលើកាំជណ្ដើរបានបីកាំក៍ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាលនិងសាបជណ្ដើរស្លាប់ភ្លាមៗតែម្តង។
ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃសៅរ៍ ៧កើតខែបុស្សឆ្នាំរកា ព ស២៥៦២ត្រូវថ្ងៃ១២ខែមករាឆ្នាំ២០១៩នេះនៅត្រង់ចំនុចភូមិ កក់ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះស្លាប់នោះឈ្មោះ ឥន សឿង ភេទស្រី អាយុ ៧២ ឆ្នាំ បានរអិលជើងធ្លាក់ពីលេីកាំជណ្តើរផ្ទះរបស់ខ្លួនបណ្តាលអោយស្លាប់នៅនិងកន្លែង ។ប្រភពបានបន្តទៀតថា៖មូលហេតុនោះដោយមានក្រុមភ្លេងសុំផ្ទះដេកបន្ទាប់មកគាត់ក៏យកភួយនិងខ្នោយឡើងលើផ្ទះដើម្បីរៀបចំអោយក្រុមភ្លេងនោះដេកហើយគាត់ឡើងលើកាំជណ្ដើរបានបីកាំក៍ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាលនិងសាបជណ្ដើរស្លាប់នៅកន្លែងកើតហេតុដោយពុំទាន់បានរៀបចំកន្លែងដេកផងនោះទេ។
ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យលើសាកសពរួចមកសមត្ថកិច្ចបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារធ្លាក់ដាច់ផ្ងារពីលើកាំជណ្តើរមកក្រោយបោកក្បាលនិងសាបជណ្ដើរស្លាប់លើសាបពិតប្រាកដមែនហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី មូលហេតុ: គាត់ខ្វះការប្រុងប្រយាយ័ត្ន ៕ ដោយ ៖ វ៉ៃគោ