Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡង​ជ្រើសរើស​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ នៃ​កង​យោពល​ខេមរភូមិន្ទ​

​ភ្នំពេញ៖ ការប្រលង​ជ្រើសរើស​នាយទាហាន នៃ​កង​យោពល​ខេមរភូមិន្ទ វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ ​វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា​ឆ្នាំ​២០១៩​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៧ ខែមករា ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៦​មណ្ឌល គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ ​យោធភូមិភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោតទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសាបរទេស ​និង​វិញ្ញាសា​កីឡា​កាយសម្បទា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ការ​ជ្រើស​រើស​នាយទាហាន​នេះ គឺ​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និង​គ្មាន​ការអន្តរាគមន៍ ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ការជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩ នេះ ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៨ កន្លងមក ហើយ​ការកើនឡើង​នេះ​បាន​កើនឡើង​នៅតាម​បណ្តា​យោធភូមិភាគ​។

​នេះ​ដោយសារ​ការមើលឃើញ​នៃ​ការជ្រើសរើស​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​បណ្ដា​ឆ្នាំមុនៗ​កន្លងមក​មាន​ភាព​សុក្រឹត​យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព​។​

​លោក​បាន​បញ្ជាក់ថា “​ភារកិច្ច​ចម្បង​របស់​យើង​នៅក្នុង​ការជ្រើសរើស​នាយ​ទាហាន​នេះ ​គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ ទៅតាម​វិធានការ វិធីសាស្ត្រ​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌​។ ​នេះ​គឺជា​គោលដៅ​ធំ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ឲ្យ​។

​សង្ឃឹមថា​គណៈកម្មការ​នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លងទៅ ​ហើយ​ត្រូវធ្វើ​ផែនការ​ឲ្យ​ច្បាស់លាស់​ទាំង​និតិ​វិធី សម្ភារៈ ពេលវេលា សំដៅយក​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព​។

​ការ​ជ្រើ​រើស​បេក្ខជន​ឲ្យ​ចូល​បម្រើកងទ័ព​តាមរយៈ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន​នេះ ​ធ្វើយ៉ាងណា​យើង​រើស​ឲ្យ​បាន​សុក្រឹត រើស​ឲ្យ​បាន​ត្រឹមត្រូវ​។ និយាយ​រួម​គឺ​មានតែ​គោលការណ៍​មួយគត់ ឲ្យ​អ្នក​ជាប់ ​ជាប់​ដោយ​សមត្ថភាព និង​មាន​មោទនភាព អ្នកធ្លាក់ ធ្លាក់​ដោយ​អស់ចិត្ត​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×