Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​ ៤ ធឹ​ម សុ​ផា បង្កើត​ពូជ​និយម ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង

​ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ ២០១៩​នេះ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វិ​ល្លាម ជា​ប្រធាន​បក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​បកអាក្រាតរឿង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ ធឹ​ម សុ​ផា​ បង្កើត​ពូជ​និយម​ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ ខណៈ​សាច់ញាតិ​របស់លោក​ផ្កាយ​ ៤ ​រូបនោះ នៅ​វ័យក្មេង និង​ទើប​ចូល​ក្របខ័ណ្ឌ​នគរបាល មួយឆ្នាំ ពីរ​ឆ្នាំ ឬ​បី​ឆ្នាំ ប៉ុន្តែ​ឡើង​ស័ក្តិ ដូច​ឡើង​កាំជណ្ដើរ​ ។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​សែស្រឡាយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ធឹ​ម សុ​ផា ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​រួមមាន ៖

១- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុ​ក្រឹត្យ ថន​ឥស្សរា អគ្គនាយករង ត្រូវជា​កូនប្រសារ និង​ជា​ប្តី​របស់​លោកស្រី​អនុសេនីយ៍ឯក ណ​យ ចរិយា ត្រូវជា​កូនប្រសា​រលោក ធឹ​ម សុ​ផា (២​ឆ្នាំ​ឡើង​ពិ​នាយរង​ការិយាល័យ​ដល់​អគ្គនាយក​រង និង​ពីស​ក្តិ​៣​ដល់​ផ្កាយ​២ កំពុង​ធ្វើ​សំណើសុំ​ផ្កាយ​៣) ​។​

២- លោក​វរសេនីយ៍ត្រី ណ​យ សុ​ភិ​រុណ អនុប្រធាននាយកដ្ឋាន​សវនកម្ម​ទី​១ ត្រូវជា​កូន​របស់ ធឹ​ម សុ​ផា មាន​វ័យ​២១​ឆ្នាំ រៀន​អត់​ចប់​ទី​១២ (២​ឆ្នាំ​ឡើង​ពី​ព្រឹន្ទ​បាល​ដល់​សក្តិ​៤ កំពុង​ស្នើសុំ​៤​កន្លះ និង​ផ្លោះ​ពី​នាយរង​ការិយាល័យ ទៅជា​អនុប្រធាននាយកដ្ឋាន​) ដោយមាន​គោលបំណង​ស្នើសុំ​ឡើង​តួនាទី​ជា​អគ្គនាយករង​នៅ​ឆ្នាំ​២០២០​ មុន​ឪ​ចូល​និវត្ត​ ២០២០ ​។​

៣- លោកស្រី​វរសេនីយ៍ទោ ណ​យ សុ​ផា​រត្ន ត្រូវជា​កូន​របស់លោក ធឹ​ម សុ​ផា នាយរង​ការិយាល័យ​បុគ្គលិក (​កំពុង​ស្នើសុំ​ឡើងជា​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល​-​សរុប​) ពុំដែល​មក​ធ្វើការ ប៉ុន្តែ​សក្តិ និង​តួនាទី​ឡើង​លឿន​ជាង​អ្នក​សកម្ម​ការងារ ​។​

៤- លោក​វរសេនីយ៍ទោ ស វុត្ថា ត្រូវជា​កូនប្រសា​រលោក ធឹ​ម សុ​ផា (​ប្តី​របស់​ណ​យ សុ​ផា​រត្ន​) ជា​នាយរង​ការិយាល័យ​ភស្តុភារ និង​គណនេយ្យ កំពុង​ស្នើ​ឡើងជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​១ (​ចូល​ក្របខណ្ឌ​ឆ្នាំ​២០១៧)​ ។​

៥- លោកស្រី អនុសេនីយ៍ឯក ណ​យ ចរិយា ត្រូវជា​កូន​របស់ លោក ធឹ​ម សុ​ផា (​ប្រពន្ធ​របស់ សុ​ក្រឹត្យ ថន​ឥស្សរា​) ជា​នាយរង​ការិយាល័យ​វិភាគ​ពត៌មាន​សវនកម្ម ចូល​ក្របខណ្ឌ​ឆ្នាំ​២០១៨ (១​ឆ្នាំ​ឡើង​សក្តិ​៣​ដង​) ​។​

៦- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណ​យ សុផាន​រិន្ទ ត្រូវជា​កូន​របស់លោក ធឹ​ម សុ​ផា អនុប្រធាននាយកដ្ឋាន​នៅ​អគ្គ​ភស្តុភារ កំពុង​ផ្ទេរ​មកជា​អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​ ។

៧- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន ស៊ីណា ត្រូវជា​ប្អូនថ្លៃ ប្រធាន​នាយកដ្ឋាន​សវនកម្ម​ទី​១ ។

៨- លោក ស វុទ្ធី ត្រូវជា​ដន្លង​លោក ធឹ​ម សុ​ផា (​ឪពុក​របស់​ស វុត្ថា​) ជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​២ កំពុង​ស្នើ​ឡើងជា​អគ្គនាយករង​ ។

៩- លោក​វរសេនីយ៍ត្រី គូ ប្រុស ត្រូវជា​ក្មួយប្រុស​លោក ធឹ​មសុ​ផា កាន់​នាយរង​ការិយាល័យ​សវ​ន​កម្ម​ទី​៣ ។

១០- លោក​វរសេនីយ៍ត្រី ហាវ ហឿ​ម ត្រូវជា​ក្មួយ​លោក ធឹ​មសុ​ផា កាន់ដំណែង​ជា​នាយរង​ការិយាល័យ​ស​វន​កម្ម​ទី​២ ។

១១- លោក​វរសេនីយ៍ទោ អ៊ុង សា​ខន (​ពូ​របស់​សុ​ក្រឹត្យ ថន​ឥស្សា​រា​) នាយរង​ការិយាល័យរ​ដ្ឋ​បាល កំពុង​ស្នើ​ឡើងជា​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល​-​សរុប​ក្រៅពី​នឹង​នៅមាន​ក្មួយ ប្អូនជីដូនមួយ និង​សាច់ថ្លៃ​ជាច្រើន​នាក់​ទៀត​ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព​តែមួយ​។​

​ករណីនេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក នឹង​តាម​ស្រាវជ្រាវ​យក​ភស្តុតាង​ដើម្បី​សាកសួរ​សម្ដេច​ក្រឡាហោម សខេង​ ​ដើម្បី​ដោះស្រាយ​បញ្ហា ក្រសួង​គ្រួសារនិយម ខណៈដែល​ពលរដ្ឋ​ជា​ច្រើ​ន​មិនត្រូវ​មានឱកាស​កាន់​កិច្ចកា​ទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់អោយ​គូ​ច ធឹ​ម សុ​ផា អស់​ទៅ​ហើ​យ ។ ករណីនេះ​មិនអាច​លើកលែង​បានទេ «​មិនអោយ​រួចខ្លួន​ដាច់ខាត​»​ ។​

​ករណីនេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក នឹង​តាម​ស្រាវជ្រាវ​យក​ភស្តុតាង​ដើម្បី​សាកសួរ​សម្ដេច​ក្រឡាហោម សខេង​ ​ដើម្បី​ដោះស្រាយ​បញ្ហា ក្រសួង​គ្រួសារនិយម ខណៈដែល​ពលរដ្ឋ​ជាច្រើន​មិនត្រូវ​មានឱកាស​កាន់​កិច្ចកា​ទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់​ឲ្យ​គូ​ច ធឹ​ម សុ​ផា អស់​ទៅហើយ ។ ដោយ​លោក​បញ្ជាក់ថា ករណីនេះ​មិនអាច​លើកលែង​បានទេ “​មិន​ឲ្យ​រួចខ្លួន​ដាច់ខាត​”​។​
​នេះ​ជាការ​រកឃើញ​ជាក់ស្ដែង នូវ​នគរបាល​គ្រួសារ ក្រោយ​បែកធ្លាយ​រូបថត និង​មាន​អ្នក​រិៈ​គន់ នៅក្នុង​បណ្ដាញ​ព័ត៌មាន​ហ្វេ​ក​ប៊ុ​ក​ពីរ​មួយ​ទៅមួយ​។ ទោះយ៉ាងណា អ្នកយកព័ត៌មាន​មិនអាច​ទំនាក់ទំនង​លោក​ផ្កាយ​៤ ដើម្បី​បំភ្លឺ​បានទេ​៕ ដោយ ​៖​ រចនា​

×