Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ការ​សោះអង្គើយ បម្រើ​រាស្ត្រ​របស់​អាជ្ញាធរ ធ្វើឲ្យ​ក្រុម​គ្រួសារ​ស្ត្រី​ម្នាក់ ដែល​បាន​បញ្ចុះ​ស្វាមី​ដោយ​ផ្ទាល់​ដៃ ស្រាប់តែ​១​ឆ្នាំ​ក្រោយមក ស្វាមី​រូបនេះ​បែរ​ជា​ឈរ​នៅ​មាត់ទ្វារ​ផ្ទះ​គ្រ​ហ៊ើរៗ​

ការស្លាប់​តែង​នាំ​មក​ទុក្ខសោក ហើយ​វា​ក៏​ដល់ពេល​ត្រូវ​យក​ទៅ​បញ្ចុះ ទោះ​យ៉ាងណា​អ្នកស្លាប់​ពុំ​អាច​រស់​ឡើងវិញ​បាន​ទេ នេះ​ជា​រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ឥណ្ឌូណេស៊ី ដោយ​ខ្លួន​អ្នកស្រី​ផ្ទាល់​បាន​រៀបចំ​ពិធី​បញ្ចុះសព​ឲ្យ​ស្វាមី​។​

​នៅ Java, ប្រទេស​ឥណ្ឌូណេស៊ី បុរស​អាយុ​៦២​ឆ្នាំ ឈ្មោះ Waluyo បាន​រង​គ្រោះថ្នាក់​ចរាច​រណ៍​ពេល​កំពុង​ធ្វើដំណើរ​តាមផ្លូវ រួច​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ មួយ​សប្តាហ៍​ក្រោយ​គាត់​បាន​ស្លាប់​។ ភរិយា​បាន​ដង្ហែរ​សព​ប្តី​ហើយ​ធ្វើ​ការបញ្ចុះ​ដោយផ្ទាល់​។​

​ពេល​វេលា​ជិត​មួយ​ឆ្នាំ​បាន​កន្លងផុត ទុក្ខព្រួយ​ក៏​រសាយ ស្រាប់តែ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​នេះ Waluyo បានបង្ហាញ​វត្តមាន​នៅ​មាត់ទ្វារ​ផ្ទះ​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​គ្រួសារ​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ព្រោះ​តែ​គាត់​បាន​ស្លាប់​យូរ​មក​ហើយ​។ ភរិយា​របស់​គាត់​បាន​សម្លឹង​ទៅ​កាន់​”​បុរស​នោះ​” ទាំង​ក្តីមន្ទិលសង្ស័យ ប៉ុន្តែ​ពេល​សម្លឹង​ឃើញ​ធ្មេញ​របស់គាត់​ទើប​ជឿជាក់ថា គ្មាន​អ្វី​សង្ស័យ​ឡើយ ៖ គាត់​គឺជា​ស្វាមី​របស់​ខ្ញុំ​!​។​

​ដូច្នេះ​អ្នក​ដែល​ត្រូវ​បាន​បញ្ចុះ​មុន​នោះ​ជា​នរណា​? តាមពិត​ទៅ​ក្រោយ​ពេល​លោក Waluyo ចេញ​ទៅ​ធ្វើការ​កន្លែង​ឆ្ងាយ​កន្លង​មក​ប៉ូលិស​បាន​ប្រកាស​ផ្សាយ​ថា មាន​បុរស​ម្នាក់​រងរបួស​ជា​ទម្ងន់​ពិបាក​សម្គាល់​ភិនភាគ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ដោយសារ​រាងរៅ​បុរស​នោះ​ស្រដៀង​នឹង​លោក Waluyo ព្រមទាំង​មាន​ការបញ្ជាក់​ពី​ប៉ូលិស​ផង ធ្វើឲ្យ​អ្នកផង​ជឿថា គាត់​គឺ Waluyo​។

Waluyo ឲ្យដឹងថា គាត់​បាន​ទៅ​ដល់ Semarang ដើម្បី​ធ្វើ​ជា​បុគ្គលិក​អនាម័យ ប៉ុន្តែ​ទីនោះ​គ្មាន​ទូរស័ព្ទ​ដើម្បី​ទាក់ទង​មក​គ្រួសារ​។ ប្រាកដ​ណាស់​លោក​ពុំបាន​ដឹងថា ខ្លួន​បាន​ត្រូវ “​រៀបចំ​បុណ្យ​សព​” និង​បញ្ចុះ​រួចរាល់​បាត់ទៅហើយ​។ រដ្ឋអំណាច​ប្រចាំ​តំបន់ ទោះបី​គេចវេស​ពុំ​ទទួលស្គាល់ថា នេះ​ជា​រឿង​ពិត​ក្តី ក៏​ត្រូវ​បង្ខំ​បដិសេធចោល​លិខិត​មរណៈភាព​របស់​លោក​។​

ក្រោយ​ហេតុការណ៍​បែកធ្លាយ​ចេញ​អ្នកភូមិផង​របង​ជាមួយ​គ្មាន​អ្នកណា​ជឿ​ឡើយ ជាហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ប្រចាំ​តំបន់​បាន​ទៅ​សម្ភាសន៍​យក​ព័ត៌មាន​។​

ប្រព័ន្ធ​ព័ត៌មាន​ប្រចាំ​តំបន់​ក៏​បាន​ចុះផ្សាយ​រឿងរ៉ាវ​ចម្លែក​អស្ចារ្យ​នេះ​។​


​ជំនួប​សារជាថ្មី​ចំពោះ​សាច់ញាតិ​ដែល​គិតថា បាន​ស្លាប់​ជា​រឿង​ត្រេកអរ​គ្មានអ្វី​ប្រៀបផ្ទឹម​។ ប៉ុន្តែ​ចំពោះ​លោក Waluyo វិញ លោក​មាន​អារម្មណ៍​យ៉ាងណាដែរ ពេល​អវត្តមាន​១​ឆ្នាំ​ពី​ផ្ទះ រួច​វិល​មក​ផ្ទះ​ប្រពន្ធ​កូន​នឹកស្មានថា ជា​ខ្មោច​នោះ​!​។

​តាម​ប្រិយមិត្ត​អ្នកណា​ជា​អ្នក​ខុស​?

×