ត្បូងឃ្មុំ ៖ មានករណីផ្ទុះគ្រាប់ ប្រភេទ១០៥មិល្លីម៉ែត្រ បណ្តាលឲ្យបុរស ១នាក់ ស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ៩នាក់ កាលពីថ្ងៃទី១៤មករា២០១៩ វេលាម៉ោង ៨:៣០នាទី នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិព្រៃតូច ឃុំជារ៉ូទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ម៉ាត់ សុះ អាយុ៦០ឆ្នាំ បានស្លសំណ ហើយបានចាក់ចូលទៅក្នុងក្បាលគ្រាប់១០៥មិលី្លម៉ែត្រ ខណៈដែលកំពុងតែចាក់ចូលបានបន្តិច ក៏ផ្ទុះលាន់កក្រើក ហើយបណ្តាលឲ្យគាត់រងរបួសធ្ងន់ បន្ទាប់មកអំបែងនោះ បានខ្ទាតទៅប៉ះលើប្រជាពលរដ្ឋខ្មែរអីស្លាម ធ្វើឲ្យរបួសមនុស្ស៩នាក់ ។ អំបែងគ្រាប់នេះ បានហោះទៅទម្លុះជញ្ជាំងផ្ទះស្លឹក ត្រូវបុរសម្នាក់ឈ្មោះ វ៉ាន់ គា អាយុ២៦ឆ្នាំ បានស្លាប់ភ្លាមៗតែម្តង ។ ចំណែជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនៅខេត្តកំពង់ចាម ហើយសមត្ថកិច្ចកំពុង តែធ្វើការត្រួតពិនិត្យអំបែងគ្រាប់នេះ ៕ ដោយ ៖ បញ្ញាស័ក្តិ