ភ្នំពេញ ៖ ការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា មកដល់ពេលនេះការដ្ឋានទាំងមូល ជាលទ្ធផលសម្រេចបានប្រមាណជាង៩០ភាគរយហើយ ។ ស្ពានជួលជុលថ្មីឡើងវិញនេះ គ្រោងនឹងបើកឲ្យបងប្អូនប្រជាពរដ្ឋ ធ្វើចរាចរណ៍ជាបណ្តោះអាសន្នបាន នៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានសាងសង់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វាមកដល់ពេលនេះសម្រេចបាន ៩២ភាគរយហើយ ដែលអាចនឹងបញ្ចប់ការសាងសង់មុនចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។
មន្ត្រីដដែរថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា ជាសំណង់ស្ពានប្រើបច្ចេកវិទ្យាទំនើប របស់ប្រទេសជប៉ុន មានប្រវែងសរុប ៩៤១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ក្នុងនោះ សម្រាប់រថយន្តទទឹង ៧ម៉ែត្រ ចំនួន ២គន្លង ម៉ូតូសងខាងទទឹងសរុប ៣,៨ម៉ែត្រ ចំនួន ២គន្លង និងផ្លូវថ្មើរជើងសងខាងទទឹងសរុប ២,២ម៉ែត្រ ចំនួន ២គន្លង ។
បើតាមការផេកហ្វេសប៊ុក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា “សូមថ្លែងអំណរគុណ ដល់បុគ្គលិកការដ្ឋានជនជាតិខ្មែរ និងជប៉ុនគ្រប់រូប សម្រាប់ការងារប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ចំពោះការជួសជុលស្តារឡើងវិញ ស្ពានជ្រោយចង្វា។ បច្ចុប្បន្ន ការក្រាលបេតុងប្រើដែកខ្សែកាប្លិ៍ និងការសម្អាត ដែលមិនប៉ះពាល់ដល់បរិស្ថាន កំពុងត្រូវបានអនុវត្តនៅពេលយប់។ សូមសហការយកចិត្តទុកដាក់បន្ថែម នៅពេលធ្វើដំណើរ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន”។
ចំណែកអង្គការ JICA Cambodia Office បានឲ្យដឹងថា សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការ របស់អ្នកការងារជួសជុលស្ពានជ្រោយចង្វា។ បច្ចុប្បន្ននេះ ការងារធ្វើផ្លូវ និងការងារសាងសង់ស្ពានជ្រោយចង្វា ត្រូវបានអនុវត្តជាផ្នែកសំខាន់ៗ នៅពេលយប់។ នៅពេលដែលសីតុណ្ហភាពទាប ក្នុងពេលយប់ ការជួសជុលគំនូរ និងវត្ថុធាតុដើម គឺមានភាពរហ័សរហួន និងល្អ ហើយយើងក៏យកចិត្តទុកដាក់ កុំឱ្យរំខានដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ទាក់ទងនឹងផ្លូវ យើងអនុម័តវិធីសាស្ត្រសំណង់ថ្មីបំផុត ” SFRC pavement” ដែលមានអាយុកាលយូរជាងមុន ដែលបង្កើតឡើងដោយការងារស្រាវជ្រាវរបស់ជប៉ុន។ ស្នាដៃដុតបំផ្លាញ អេកូ ត្រូវបានត្រួតពិនិត្យដោយវិស្វករជំនាញ មកពីប្រទេសជប៉ុន។ គ្រប់បុគ្គលិកកម្ពុជា និងជប៉ុនទាំងអស់ កំពុងសហការជាមួយគ្នា និងធ្វើការងារគ្រប់ៗគ្នា ដើម្បីឱ្យកាន់តែមានសុវត្ថិភាពនិងសុវត្ថិភាព។ យើងយកចិត្តទុកដាក់បំផុត ចំពោះការលើកកម្ពស់សុវត្ថិភាពជាចម្បង ជាមួយនឹងរបងទប់ និងវិធានការបរិស្ថាន ដូចជា ធូលី និងការសំអាតលូ នៅសំណង់។ យើងសូមអរគុណ អ្នកសម្រាប់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការជាបន្ត។
គួររំលឹកថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ បានបិទការចរាចរណ៍ឆ្លងកាត់កាលពីម៉ោង ១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្លងចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដើម្បីធ្វើការជួសជុលឡើងវិញ ហើយការជួសជុលនេះប្រើប្រាស់រយៈពេលចំនួន២ឆ្នាំ ។ ការស្តារទ្បើងវិញស្ពានជ្រោយចង្វាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។
គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក ហើយបើតាមគម្រោងការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ ប្រើរយៈពេលប្រមាណ (២១ខែ) ពោលគឺបញ្ចប់នៅក្នុង ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ពានជួលជុលថ្មីនេះ គ្រោងនឹងបើកឲ្យបងប្អូនប្រជាពរដ្ឋធ្វើចរាចរណ៍ ជាបណ្តោះអាសន្នបាននៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕ ដោយ ៖ កូឡាប