Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ប្តេជ្ញា​ថា​នឹង​ធ្វើឲ្យ​កូរ៉េខាងជើង​ក្លាយ​ជា​មហាអំណាច​នុយ​ក្លេ​អ៊ែរ​ដ៏​ខ្លាំង​បំផុត​ក្នុង​លោក​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​ធ្វើឲ្យ​កូរ៉េខាងជើង “​ក្លាយទៅជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​”​។ នេះ​តាម​ការចេញផ្សាយ​របស់​ភ្នាក់សារ​ព៌តមានរ​ដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ពុធ ទី ១៣​នេះ​។​

​កូរ៉េ​ខាងជើង​បាន​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​វិលក្បុង ដោយសារ​តែ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ជា​ញឹកញាប់ ហើយ​ថ្មីៗ​នេះ របប​កុ​ម្មុយ​និស្ត​នេះ​ទើបតែ​បាន​អះអាង​ថា បានសម្រេច​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដែល​អាច​មាន​សមត្ថភាព​វាយប្រហារ​ដល់​គ្រប់​ទី​កន្លែង​នៃ​ទឹកដី​អា​មេ​រិច​។​

​គីម ជុង​អ៊ុន បាន​ថ្លែង​ប្រាប់​កម្មករ​របស់​ខ្លួន​ថា ប្រទេស​របស់​ខ្លួន​នឹង​សម្រេច​ជោគជ័យ និង​បោះជំហាន​ទៅ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែ​រ និង​យោធា​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​បិភព​លោក​។​

​ការ​ថ្លែង​របស់​មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង​នេះ កើតឡើង​ខណៈពេល​ដែល​មហាអំណាច​ជា​ច្រើន​ក្នុង​ពិភពលោក​កំពុង​ស្រវា​រក​ការឆ្លើយតប​នឹង​វិបត្តិ​ដ៏​គ្រោះថ្នាក់​នេះ ដោយ​មាន​សហរដ្ឋ​អា​មេ​រិច​ជា​អ្នក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការទូត​លើ​របប​នេះ ដើម្បី​បង្ខំ​ឲ្យ​ព្យុង​យ៉ាង​បោះបង់​នុយក្លេអ៊ែរ​ចោល​។​

​ប៉ុន្តែ​កូរ៉េខាងជើង ដែល​មើលទៅ​ហាក់​ធម្មតា ទោះ​រង​សម្ពាធ​យ៉ាងណាក៏ដោយ នៅតែ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល ដែល​ធ្វើឲ្យ​ពិភពលោក កាន់តែ​មាន​ការព្រួយបារម្ភ​។​

​ភាព​តានតឹង​រឹតតែ​កើនឡើង នៅ​ឧបទ្វីប​កូរ៉េ ក្រោយ​ពេល​របប​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​ប្រភេទ​ថ្មី កាលពី​ខែវិច្ឆការ ថ្ងៃទី ២៩ ដែល​ខ្លួន​អះអាងថា អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ធ្ងន់​ទៅកាន់​គ្រប់​ទីកន្លែង​លើ​ទឹកដី​អា​មេ​រិច​។​

​ទោះយ៉ាងណា​ក៏ដោយ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ធ្លាប់​បាន​បញ្ជាក់ថា កូរ៉េខាងជើង​នៅ​មិនទាន់​ឈានដល់​ចំនុច​ចុង​បញ្ជប់​នៃ​ការសម្រេច​បាន​ការបំ​ពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល​នៅឡើយ​ទេ តែ​នៅពេល​ជាមួយគ្នានេះដែរ មន្ត្រី​ដដែល​ទទួលស្គាល់​ពី​ការអភិវឌ្ឍ​ន៏​ដ៏​លឿន​នៃ​កម្មវិធី​អាវុធ​របស់​ប្រទេស​នេះ​៕ សុភ័ក្ត្រ​

 

×