ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោងជិត ៧ព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩នេះ មាននាវាដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
មន្ត្រីដដែលបន្តថា នាវាទេសចរណ៍ខាងលើនេះ បាននាំអ្នកទេសចរបរទេសចំរុះជាតិសាសន៍ចំនួន ៥០៨នាក់ និមានសញ្ជាតិចំនួន ២៣សញ្ជាតិ។ ក្នុងនោះមាននាវិកអ្នកបម្រើការលើនាវាចំនួន ៤២៥នាក់ និងមានសញ្ជាតិ ៥២សញ្ជាតិ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងបន្តថា នាវាខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកសមុទ្រ ដោយចបានចត នៅកំពង់ផែក្រុងព្រះសីហនុ នៅម៉ោងជិត ៧ព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា មុននឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃជាបន្តទៀត នៅវេលាម៉ោង ១៨ល្ងាចថ្ងៃដដែលនេះ៕ ដោយ ៖ ដែន សីមា