Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ហ៊ុន ជា និង ប្រធាន​គណបក្ស​យុវជន​កម្ពុជា និយាយ​អ្វី​ខ្លះ​ពី​រឿង​មន្ទីរពេទ្យ វិច​តូ​រៀ​

​ភ្នំពេញ ៖ រឿង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បញ្ជា​ឲ្យ​បិទ​មន្ទីរពេទ្យ វិច​តូ​រៀ នៅថ្ងៃនេះ ត្រូវ​​លោក​ឧកញ៉ា​ហ៊ុន ជា បង្ហោះ​លើ​ហ្វេ​សបុ​កថា តាម​គំនិត​របស់​ខ្ញុំ​រឿង​មន្ទីរពេទ្យវុិ​តូ​រៀ​ដែល​បាន​ចាក់សោ​បង្ខាំង​មនុស្ស​កាលពី​យប់​ម្សិលមិញ​នេះ គឺ​បើគ្រាន់​តែ​ចុះ​ទៅ​បិទទ្វារ​មិន​អោយ​ប្រកប​អាជីវកម្ម​តទៅ​ទៀត​គឺ​មិន​គ្រប់គ្រាន់​នោះទេ​។​

​លោក​បាន​បន្តថា ​ក្រសួង​សុខាភិបាល​គួរតែ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ជន ដែល​បាន​ប្រព្រឹត្តល្មេីស (​អ្នក​ចាក់សោ​) បង្ខាំង​មនុស្ស​ទុក​នោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​វា​គឺ​ជា​បទ​ល្មេី​ស​ព្រហ្មទណ្ឌ ដែល​មានចែង​ក្នុង​មាត្រា​ច្បាប់​។ ហើយ​វា​ក៏​ជា​ការព្រមាន​ទៅដល់​មន្ទីរពេទ្យ​ឯកជន ឬ​គ្លីនិក​ឯកជន​ដទៃ​ទៀត​កុំឲ្យ​យក​គំរូ​អាក្រក់ តាម​មន្ទី​ពេទ្យ​វិចតូ​រៀ​នេះ​ទៀត​ផង​ដែរ HUN CHEA”​។​

​ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានបញ្ជាក់​ថា “​បើ​មន្ទីរពេទ្យវុិ​ច​តូ​រៀដំណើរ​ការធម្មតា​វិញ​​នោះ​បញ្ជាក់ឲ្យ​ឃើញ​ថា​ច្បាប់​ស្រុក​ខ្មែរ គឺ​​គ្មាន​ឥទ្ធិពល ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​អស់ជំនឿ​​លើ​ច្បាប់​ស្រុក​ខ្មែរ ជាពិសេស​គឺ​អស់ជំនឿ​​រឹតតែ​ខ្លាំង​លើ​អ្នក​អនុវត្ត​ច្បាប់ ដោយហេតុ​​មន្ទីរ ពេទ្យ​វិចតូ​រៀ នេះ​បាន​ប្រព្រឹត្ត​នូវ​បទ​​ល្មើស​ធំ​ណាស់​ចំពោះ​អ្នក​ជម្ងឺ​។ ១៤/០១/២០១៩” ។​

​គួរបញ្ជាក់​ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល បាន​សំរេច​បិទ​មន្ទីរ អន្តរជាតិ វ៉ិ​ចតូ​រៀ នៅ​ខណ្ឌ​ទួលគោក បន្ទាប់​ពី​ស្រាវជ្រាវ​ចប់​រក​ឃើ​ញ​ថា គ្លីនិក​នេះ​មាន​កំហុស​ធ្ងន់ធ្ងរ​បង្ខាំង​អ្នកជំងឺ​បង្ខំ​ទារ​ប្រាក់​ថ្លៃ​វះកាត់ កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៩។​

​នៅ​ទីបំផុត រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​សម្រេច​បិទ​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ តែម្តង​ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើឲ្យ​មាន​ការរិះគន់ និង​កក្រើក​នៅតាម​បណ្តាញ​សង្គម Facebook ។​

​ការសម្រេច​បិទ​មន្ទីរពេទ្យ​នេះ គឺ​ក្រោយពេល​ដែល​ក្រុម​ការងារ​ក្រសួង បានបញ្ចប់​ការស្រាវជ្រាវ ជុំវិញ​ហេតុការណ៍​ដែល​ផ្ទុះ​ឡើង​កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ​មករា នៅ​មុខ​មន្ទីរពេទ្យ វ៉ិ​ចតូ​រៀ ដែល​ស្ថិតនៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។​

​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈ​សេចក្តីសម្រេច នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ បាន​លើកឡើង​ថា សម្រេច​​បិទ​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ វ៉ិ​ចតូ​រៀ ដែល​ជា​របស់​លោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជា​អ្នកទទួលខុសត្រូវ ដោយ​មូលហេតុ​គ្មាន​ការគោរព​តាម​លិខិត​បទដ្ឋាន​របស់​ក្រសួង​សុខាភិបាល ។​

​សូមជម្រាបថា កាល​ពី​យប់មិញ ស្ថិត​នៅ​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ មាន​ហេតុការណ៍​នារី​ម្នាក់ បាន​ទៅ​មន្ទីរពេទ្យ​នេះ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី ។ បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់ ។ ភ្លាមៗ​នោះ នារី​រងគ្រោះ បាន​និយាយថា គ្មាន​ប្រាក់​ទេ និង​បាន​សុំ​អង្វរ​ចេញ​ទៅ​ក្រៅ​វិញ តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ ត្រូវតែ​ធ្វើ​ការវះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង ។​

​ជាមួយនេះ មន្ទីរពេទ្យ បាន​យក​ក្រដាស​១​សន្លឹក មិនដឹងថា ជា​សរសេរ​អ្វីខ្លះ​នោះទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ​។ លុះ​ក្រោយ​ធ្វើ​ការវះកាត់​រួច មន្ទីរពេទ្យ​បាន​យក​វិក័យប័ត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន ២,០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹង​ថា ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ។​

​ពេលនោះ ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស ម្ដង​១០០​ដុល្លារ តែ​ករណី​នេះ​ខាង​មន្ទីរ​ពេទ្យ​មិន​ព្រម​ទេ ទាល់តែ​មាន​៥០០​ដុល្លារ​ទៀត ហើយ​ខាង​សន្តិសុខ​ពេទ្យ ក៏​យក​ច្រវាក់​មក​ចាក់​ទ្វារ មិន​ឲ្យ​ក្រុម​គ្រួសាររប​ស់​គាត់​ចេញ​​ឡើយ ។​

​ក្រោយ​ការវះកាត់ នារី​រងគ្រោះ បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹកយក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ ហើយ​ករណី​នេះ ក៏​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដល់​សាធារណៈជន ក្រោយ​មាន​ការផ្សព្វផ្សាយ​ផងដែរ ៕​ ដោយ ​៖ ​រចនា

×