ឆ្នាំជូត ៖ ការងារធ្លាក់ចុះ កើតមានទំនាស់ឈ្មោះប្រកែកគ្នា ។ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងាររួម ។ លុយកាក់ មានខ្ទង់ចំណាយក្រៅផែនការច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ គយរចេះក្តាប់ឱកាសដើម្បីរកឃើញគូព្រេង ។
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ប្រយ័ត្នក្នុងពេលធ្វើការដើម្បីបញ្ចៀសកំហុសមិនគួរឲ្យមាន ។ លុយកាក់ គួររក្សាប្រាក់ក្នុងការបូបឲ្យជាប់កុំឲ្យខ្វះខាតត្រូវខ្ចីបុលគេ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ខ្វែងគំនិតជាមួយគូស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ស្ថិរភាព គួររៀនសូត្របន្ថែមបទពិសោធន៍របស់អ្នកនៅជុំវិញ ។ លុយកាក់ មានអ្នកជួយយកអាសារក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា មិនល្អ មានរឿងរកាំរកូសនឹងគ្នា ។
ឆ្នាំថោះ ៖ ការងារ ល្អបំផុត គ្រប់យ៉ាងដំណើរការដោយរលូត ។ លុយកាក់ ជួបសំណាងល្អតិចតួចអំពីលុយកាក់ ប្រសិនចង់វិនិយោគ នោះមិនត្រូវប្រញាប់ប្រញាល់ គួរស្វែងយល់យោបល់របស់អ្នកមានបទពិសោធន៍ ។ លុយកាក់ គួរក្លាហានជាងនេះដើម្បីក្តាប់យកឱកាសល្អៗក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ មិនអំណោយផលល្អ រងសម្ពាធច្រើន ។ លុយកាក់ មិនត្រូវជឿសម្តីអ្នកដទៃជ្រុលនាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា រីករាយសុភមង្គល ។
ឆ្នាំម្សាញ់ ៖ ការងារ មានសន្ទុះឈានឡើង ត្រូវចេះអត់ធ្មត់ មិនត្រូវយកចិត្តទុកដាក់ដល់ពាក្យចំអករិះគន់ពីក្រៅ ។ លុយកាក់ មិនល្អ កើតមានខ្ទង់ចំណាយធំក្រៅបំណង ។ មនោសញ្ចេតនា គួរចេះស្តាប់ អធ្យាស្រ័យ ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយជ្រោមជ្រែង អ្វីៗប្រព្រឹត្តទៅដោយជោគជ័យ ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ហួសក្នុងការវិនិយោគ ។ មនោសញ្ចេតនា គួរមានសម្តីទន់ភ្លន់ ផ្អែមល្ហែមដាក់គូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ ថ្ងៃនេះទោះបីប្រឹងធ្វើការល្អយ៉ាងណា និងត្រូវបានគ្រប់គ្នានៅជុំវិញវាយតម្លៃខ្ពស់ តែភ័ព្វសំណាងនៅពុំទាន់មកដល់ជាមួយមនុស្សឆ្នាំមមែ ប្រយ័ត្នមានអ្នកឈ្នានីស ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា មិនគួរអល់អែក ត្រូវដាច់ខាតដោះស្រាយរាល់បញ្ហាកើតឡើងក្នុងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ រអាក់រអួល ជួបការលំបាក សម្ពាធច្រើន ។ លុយកាក់ ថ្ងៃនេះជួបឱកាសវិនិយោគទទួលបានប្រាក់ចំណេញធំ តែមិនត្រូវប្រញាប់ប្រញាល់ជ្រុល គ្រប់យ៉ាងត្រូវដំណើរការសន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំរកា ៖ ការងារ អាក្រក់ណាស់ ត្រូវនឹងនរដោះស្រាយគ្រប់ស្ថានការណ៍ ។ លុយកាក់ ចម្រុងចម្រើន ប្រភពចំណូលតូចធំសុទ្ធតែកើនឡើង ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់គូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ រីកចម្រើនគួរជាទីមោនៈ ដោះស្រាយរួចរាល់អស់នូវឧបសគ្គមុនៗនេះ ។ លុយកាក់ ថ្ងៃនេះជួបសំណាងល្អអំពីលុយកាក់ តែក៏មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនត្រូវស្តាប់សម្តីអ្នកខាងក្រៅធ្វើឲ្យឥទ្ធិពលដល់រឿងមនោសញ្ចេតនាខ្លួនឯង ។
ឆ្នាំកុរ ៖ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងការងារចម្បងរបស់ខ្លួន ។ លុយកាក់ ធូរធារ ចំណូលកើនឡើង ។ មនោសញ្ចេតនា មិនល្អ ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ៕