Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​គ្រប់ផ្នែក​ជំនាញ​ទាំងអស់ តាមដាន​ក្រុម ដែល​តែងតែ​បំផុស ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​

​ភ្នំពេញ​ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ដល់ គ្រប់ផ្នែក គ្រប់​ជំនាញ​ទាំងអស់ នៃ​ក្រសួង​ព័ត៌មាន ត្រូវធ្វើ​ការតាមដាន​ក្រុម ដែល​តែងតែ​បំផុស​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវធ្វើ​ការបកស្រាយ ឬ​ជូនដំណឹង ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​បញ្ហា​អ្វីមួយ ដោយមាន​ការឆ្លើយតប​ទៅវិញ​ឲ្យ​បាន​ឆាប់រហ័ស​នៅ​រឿង​មិន​ពិត​។​

​លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​កិច្ចប្រជុំ​ពិសេស​ប្រចាំ​សប្តាហ៍ ខែមករា របស់​ថ្នាក់ដឹកនាំ តាម​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ និង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ពាក់​ព​ន្ធ័ ដែល​គ្រប់ផ្នែក​ទាំងអស់ ធ្វើ​សេចក្តីរាយការណ៍ ជូន​អង្គប្រជុំ​នូវ​លទ្ធផល​ការងារ​របស់ខ្លួន​កន្ល​ង​មក កាលពី​ព្រឹក​ថ្ង​ចន្ទ ទី​១៤ ខែមករា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​។​

​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ត្រូវធ្វើ​ការឆ្លើយតប ទៅនឹង​ព័ត៌មាន មិន​ពិត​ឲ្យ​បាន​ឆាប់រហ័ស និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​កុំ​ឲ្យ​សាធារណជន​មួយចំនួន មានការ​ភាន់ច្រឡំ​។ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​កន្លងទៅ​នេះ ព័ត៌មាន​មិន​ពិត​កាន់​តែមាន​ច្រើន ពិសេស​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ប្រព័ន្ធ​សង្គម នាំ​ឲ្យ​សាធារណជន​មួយចំនួន ដែល​មិនបាន​ធ្វើការ​តាមដាន និង​ពិនិត្យ​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ បាន​មានការ​ភាន់ច្រឡំ ហើយ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​។ ដូច្នេះ គ្រប់ផ្នែក គ្រប់​ជំនាញ​ទាំងអស់ នៃ​ក្រសួង​ព័ត៌មាន ត្រូវធ្វើ​ការតាមដាន​ក្រុម ដែល​តែងតែ​បំផុស​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវធ្វើ​ការបកស្រាយ ឬ​ជូនដំណឹង ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​បញ្ហា​អ្វីមួយ ដោយមាន​ការឆ្លើយតប​ទៅវិញ​ឲ្យ​បាន​ឆាប់រហ័ស​នៅ​រឿង​មិន​ពិត​។​

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​អនុវត្តន៍​តាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល បានលើកឡើង​កាលពី​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​នា​ថ្មីៗ​នេះ គឺ​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ផ្សព្វផ្សាយ ជួយ​ប​ង្សា​ប​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​ការឆ្លើយតប​ទៅនឹង​ព័ត៌មាន​មិន​ពិត ត្រូវ​បង្ហាញ​ការពិត​ឲ្យ​ដឹង​វិញ ឲ្យ​បាន​លឿន និង​ការពិត​ជាក់ស្ដែង កុំឱ្យ​មានការ​យល់ច្រឡំ​បន្តទៀត​ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×