Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯ​កត្តទ​កម្ម​ពិភពលោក ដែល​អ្នកទស្សនា​អាច​គាំងបេះដូង​ស្លាប់​បាន​

spot_img

​បុរស​ផ្សងគ្រោះថ្នាក់​ដល់​ជីវិត​២​រូប គឺ Karamjit Singh និង Kawaljit Singh ជនជាតិ​ឥណ្ឌា បាន​សាង​ឯ​កត្តទ​កម្ម​ពិភពលោកដ៏​គ្រោះថ្នាក់​បំផុត ឯ​កត្តទ​កម្មនេះ​មាន​ឈ្មោះ​ថា “​បិទ​ភ្នែក​វាយ​បំបែក​ដូង​បាន​ច្រើន​បំផុត​”​។ តាម​នោះ គេ​យក​ផ្លែ​ដូង​ដោយ​បកសម្បក​ចេញ​ហើយ​តម្រៀប​ជុំវិញខ្លួន​មនុស្ស​ម្នាក់​កំពុង​ដេក រួច​ចាប់ផ្តើម​ធ្វើការ​វាយ​បំបែក​ដោយ​ប្រើ​អំឡុងពេល​ត្រឹម ១​នាទី​ប៉ុណ្ណោះ​។​

​ការសម្តែង​ខាងលើនេះ​ប្រហែល​ពុំទាន់​គ្រប់គ្រាន់​ធ្វើឲ្យ​គេ​ខ្លាច ទើប​ការ Kawaljit បាន​យក​អំបិល​មួយ​ដៃ​ធំ​បំពោក​យ៉ាង​ក្រាស់​លើ​ភ្នែក រួច​យក​ក្រណាត់​ខ្មៅ​មក​ចង​ផ្អោប​ពី​ក្រៅ ដើម្បី​បញ្ជាក់​ថា ទោះ​បើកភ្នែក​ក៏​មើល​ពុំ​ឃើញ​។​

ឈុត​សម្តែង​លើក​នេះ​ពិតជា​ធ្វើ​ឲ្យ​នរណាៗ​តក់ស្លុត​ស្ទើ​គាំងបេះដូង​
នរណា​ក៏​ដឹង​ដែរ​អ្វី​នឹង​កើត​ឡើង​ប្រសិនបើ​ញញួរ​នោះ​សំពង​ពុំ​ចំ​ផ្លែ​ដូង​?

​​លាយឡំ​នឹង​ភ័ព្វសំណាង​ខ្លះ​ផង ឈុត​សម្តែង​នេះ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយ​ពួកគេ​សក្តិសម​នឹង​ទទួល​ឯ​កត្តទ​កម្ម​ពិភពលោក ដោយសារ​ស្នាដៃ​ប្រាកដប្រជា​របស់ Karamjit និង​សេចក្តីក្លាហាន​របស់ Kawaljit

​គេហទំព័រ Guiness ពិភពលោក​ឲ្យដឹងថា ឯ​កត្តទ​កម្មនេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍ នៅ Milan ប្រទេស​អ៊ីតាលី​៕​

 

spot_img
×