ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមផែនការ ។ លុយកាក់ ធ្លាក់ចុះ កើនសម្ពាធអំពីការរកប្រាក់ ។ មនោសញ្ចេតនា គួរមានភាពជឿជាក់លើគ្នាក្នុងមនោសញ្ចេតនា ។
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលអសកម្មដល់ទិន្នផលការងារ ត្រូវសម្រួលឥរិយាបថឡើងវិញ ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសល្អៗនៅចំពោះមុខ ។
ឆ្នាំខាល ៖ ការងារ ប្រយ័ត្នកុំឲ្យកើតមានកំហុសក្នុងការងារ ។ លុយកាក់ ធម្មតា មិនត្រូវលោភលន់ហួសក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំថោះ ៖ ការងារ កើតមានរឿងរំខានចិត្តច្រើន ។ លុយកាក់ មិនសូវល្អ ត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរក្លាហានបង្ហាញមនោសញ្ចេតនា ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ ត្រូវសហការឲ្យបានល្អជាមួយអ្នករួមការងារ កុំចចេសមានះ ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែង ហេតុនេះមិនត្រូវចាញ់បោកគេក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវព្យាយាមយកចិត្តទុកដាក់ក្នុងការងារនោះនឹងត្រូវបានថ្នាក់លើមើលឃើញ វាយតម្លៃខ្ពស់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនាងាយកើតរឿងឈ្លោះប្រកែកគ្នាដោយសារតែផ្លូវចិត្តអ្នកមិននឹងនរមួម៉ៅច្រើន ។
ឆ្នាំមមី ៖ ការងារ ការងារជាច្រើនបង្ហាញមកផ្ទួនៗធ្វើឲ្យអ្នកងាកខ្លួនមិនទាន់ ត្រូវនឹងនរប្រឈមបញ្ហា ។ លុយកាក់ ថ្ងៃនេះអ្នកត្រូវចាំពាក្យ “បាត់របស់រំដោះគ្រោះ” ហេតុនេះទោះបីមានបាត់របស់បន្តិចបន្តួចក៏មិនគួរខ្ជះខ្ជាយច្រើន ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យបង្កទំនាស់ជាមួយគូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នជាងមុនទៀត ដើម្បីបញ្ចៀសកំហុសឆ្គង ។ លុយកាក់ ថ្ងៃនេះអាចត្រូវខាតបង់ប្រាកកាស ឬទ្រព្យសម្បត្តិ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ខ្វែងគំនិតគ្នាក្នុងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ ទោះបីមានអ្នកឈ្នានីស តែគ្រប់យ៉ាងអ្នកនៅតែអាចដោះស្រាយដោយស្រេចបាច់ ។ លុយកាក់ ថ្ងៃនេះទុកដាក់កាបូបប្រាក់ឲ្យបានល្អប្រយ័ត្នត្រូវចោរលួច ។ មនោសញ្ចេតនាជាថ្ងៃដ៏ល្អសម្រាប់ការស្វែងរកគូជីវិត ។
ឆ្នាំវក ៖ ការងារ គួរសម្រេចឲ្យអស់កិច្ចការនៅសេសសល់ ។ លុយកាក់ ត្រូវគោរពច្បាប់ចរាចរ បញ្ចៀសត្រូវរងការផាកពិន័យ ។ មនោសញ្ចេតនា កុំឲ្យពាក្យអុជអាលពីក្រៅធ្វើឲ្យឥទ្ធិពលដល់រឿងមនោសញ្ចេតនា ជឿជាក់លើគ្នាជាគ្រឹះរបស់ស្នេហាពិតប្រាកដ ។
ឆ្នាំចរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ជួបឱកាសល្អៗច្រើន ក្នុងការធ្វើជំនួញ គួរចេះក្តាប់យកឲ្យទាន់ពេល ។ មនោសញ្ចេតនា កុំឲ្យរឿងការងារ ឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ ប្រយ័ត្នប្រយែងខ្លួន ព្រោះសត្រូវប៉ងឈ្នានីសក្នុងការងារ ។ លុយកាក់ ធ្លាក់ចុះ ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ផ្លូវចិត្តមិនសប្បាយឥទ្ធិពលអាក្រក់ដល់មនោសញ្ចេតនា ៕