គ្រាប់រុក្ខជាតិជាច្រើន ដែលបេសកម្មចិនបានយកទៅដាំនៅឋានព្រះច័ន្ទ បានដុះចេញពន្លក ដែលវាត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្រាវជ្រាវរយៈពេលវែងនៅលើឋានព្រះច័ន្ទ។ នេះបើតាមការឲ្យដឹងរបស់រដ្ឋបាលអវកាសជាតិចិន។
បេសកម្មរុករកនៅឋានព្រច័ន្ទរបស់ចិនឈ្មោះ Chang’e-4 បានចុះចតនៅលើឋានព្រះច័ន្ទកាលពី ថ្ងៃទី ៣ ខែមករានេះ ដោយមាននាំយកឧបករណ៍ជាច្រើនទៅជាមួយដើម្បីធ្វើការវិភាគនៅទីនោះ។
យានអវកានិកធ្លាប់បានដាំរុក្ខជាតិពីមុន នៅស្ថាននីយ៍អវកាសអន្តរជាតិ ប៉ុន្តែមិនដែលបានសាកដាំនៅលើព្រះច័ន្ទនោះទេ។ ការដែលអាចដាំរុក្ខជាតិបាននៅលើព្រះច័ន្ទបែបនេះ នឹងក្លាយជាបេសកម្មរុករកនៅលំហអាកាស រយៈពេលវែង ដូចទៅនឹងការធ្វើដំណើរទៅកាន់ភពក្រហម (Mars) អញ្ជឹងដែរ។
ការអាចដាំរុក្ខជាតិបាននៅលើឋានព្រះច័ន្ទ វាអាចមានន័យថា យានអវកាសនិកអាចប្រមូលផលពីរុក្ខជាតិរបស់ពួកគេបានដោយផ្ទាល់នៅលើលំហរ ហើយវាអាចជួយកាត់បន្ថយរយៈពេល ក្នុងការវិលត្រឡប់ទៅផែនដីវិញ ដើម្បីផ្គត់ផ្គង់អាហារជាថ្មី៕ សុភ័ក្ត្រ
ប្រភព៖ BBC