Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារ ស្ថាបនា បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការប័​ណ្ណ​ឥណ​ពន្ធ ​និង​ប័ណ្ណឥណទាន​វី​សា

spot_img

​ភ្នំពេញ ​៖ ​នា​ថ្ងៃ ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ធនាគារ ស្ថាបនា បាន​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ប័ណ្ណ​ឥណ​ពន្ធ​វីសា និង​ប័ណ្ណឥណទាន​វី​សា ក្នុង​កម្មវិធី​សម្ភោ​ធ​នាពេល ល្ងាច​នៅ​សណ្ឋាគារ សូហ្វីតែ​ល​ភ្នំពេញ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់ ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន​វី​សា​ដែល បាន​រួម​សហការ​គ្នា​បង្កើត​និង​ផ្តល់​ជូននូ​វ​ផលិតផល ហិរញ្ញវត្ថុ​ងាយស្រួល​ថ្មី​មួយ​កម្រិត​ទៀត​ដល់ អតិថិជន​របស់​ធនា​គារ ស្ថាបនា​។ ប័ណ្ណ​ឥណ​ពន្ធ​វីសា និង​ប័ណ្ណឥណទាន​វី​សា​របស់​ធនាគារ ស្ថាបនា រួមមាន Classic Gold និង Platinum ដែល​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​នៅ​សាខា​ទាំង ១៦៩ សាខា​ទូទាំង​ប្រទេស​កម្ពុជា​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេងៗ​គ្នា​តម្រូវ​តាម​បែបបទ​ជីវិត និង​តម្រូវការ របស់​អតិថិជន​។

​អតិថិជន នឹង​ទទួលបាន​នូវ​ការជូនដំណឹង​តាមរយៈ​សារ​អេឡិចត្រូនិក​ដើម្បី​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់ ដែល​អតិថិជន​បាន​ចំណាយ​ចំនួន​ទឹកប្រាក់​ដែល​កាត់​ចេញពី​គណនី ឈ្មោះ​អ្នក​លក់ ឬ​អ្នកផ្តល់​សេវា ជូន​អតិថិជន ឈ្មោះ​ទីក្រុង និង​ប្រទេស​។ សេវា​ស្ថាបនា Mobile បាន​ផ្តល់ជូន​នូវ​ទម្រង់​ដែល អនុញ្ញាត​ឲ្យ​អតិថិជន មាន​ភាព​ងាយ ស្រួល​ក្នុងការ ពិនិត្យមើល​ទំហំ​ទឹកប្រាក់​ដែល​អាច​ប្រើប្រាស់ ជាមួយ​ប័ណ្ណ ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់ និង​ការអនុញ្ញាត​អោយ​អតិថិជន​អាច​ទូទាត់​ចំនួន​ទឹកប្រាក់ ដែល​ខ្លូន​ត្រូវ​បង់ ឬ​ទូទាត់​ជំនួស​ឲ្យ​ប័ណ្ណឥណទាន​ផ្សេងទៀត​តាមរយៈ​គណនី CASAs របស់ អតិថិជន​ដោយ​ផ្ទាល់​។ យើងខ្ញុំ​ក៏​នឹង​កំពុង​ធ្វើ​ការអភិវឌ្ឍន៍​បន្ថែម​នូវ​ទម្រង់​ផ្សេង​ទៀត​លើ​សេវា ធនាគារ Mobile ដោយ​បញ្ចូល​នូវ​ការស្វែងរក​ការ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កាលបរិច្ឆេទ​ដែល អតិថិជន​ប្រើប្រាស់ ឬ​តម្លៃ​ទឹកប្រាក់​ទូទាត់​។

​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​សម្ភោ​ធ​នេះ រួមមាន ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេ​សា ភិ​បាល និង​អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា លោក លឹម អូន អនុប្រធាន​នាយក ប្រតិបត្តិ​ធនាគារ ស្ថាបនា លោកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម ភ្ញៀវកិត្តិយស អ្នកគ្រប់គ្រង​និង​បុគ្គលិក​ធនាគារ ស្ថាបនា និង​អ្នកសារព័ត៌មាន​ទាំងអស់​។

​លោក រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន​វី​សា ដែល បាន​សហការ​ដៃគូ​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ផ្តល់​សេវា​ទូទាត់​ជា​ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន ដែលជា សេវា​ធនាគារ​កំពុងមាន​ភាព​រីកចម្រើន និង​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏ បាន​ចូលរួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​ការជំរុញ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​តាម​រយៈកា​រ​ពង្រីក សេវា​ទូទាត់​សង ប្រាក់​សំដៅ​ជួយ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​។​”

​ការផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ធនាគារ​បែប​ប្រពៃណី​ទៅជា​ប្រព័ន្ធ​ធនាគារ​បែប​ឌីជីថល គឺជា​ផ្នែក​មួយ​នៃ បេសកកម្ម​ចំបង របស់​ធនាគារ ស្ថាបនា​។ អតិថិជន​របស់​យើង​នឹង​ទទួលបាន​នូវ​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ជាច្រើន​ពី​ការប្រើប្រាស់ ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សា​ថ្មី​របស់ ធនាគារ ស្ថាបនា ដែល​ស្របទៅនឹង​ពាក្យស្លោក​របស់​ធនាគារ​យើង ថា “​ស្ថាបនា ធ្វើឲ្យ​ជីវិត​ប្រសើរ ឡើង​” ។

​លោក លឹម អូន អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន ប្រសាសន៍ថា “​ប័ណ្ណ​វី​សា​មិនមែនជា ផលិតផល​ថ្មី​នៅ​កម្ពុជា​ទេ​។ នៅ​ធនាគារ ស្ថាបនា ប័ណ្ណ​វី​សា​គឺជា​ផ្នែក​មួយ នៃ​ការអភិវឌ្ឍ​ផលិតផល យុទ្ធសាស្ត្រ​ស្នូល​របស់​ធនាគារ​។ ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់​យើង​នឹង ផ្តល់ជូន​នូវ​ចំណាត់ថ្នាក់​ល្អ​បំផុត សម្រាប់​អតិថិជន របស់​យើង​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ គ្រប់​ទីកន្លែង និង​គ្រប់ ពេលវេលា​នៅ​លើ​ឧបករណ៍ ផ្សេងៗ​។ តាមរយៈ​ការ​រួមសហការ​ជាមួយ​ក្រុមហ៊ុន​វី​សា ដែល​ជា​ដំណោះស្រាយ​លើ​ការទូទាត់​ជា​សកល ឈាន​មុខ​គេ យើង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អតិថិជនរប​ស់​យើង​អាច​ធ្វើ​ការទូទាត់​ការចំណាយ ផ្សេងៗ​ដោយ​មិន​ចាំបាច់​ដាក់​ប្រាក់​តាម​ខ្លួន​។​”

អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​នៅ​វី​សា តួនាទីរ បស់​យើង គឺ​ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សំខាន់ៗ​របស់​យើង ក្នុងនោះ​រួមមាន​ធនាគារ ស្ថាបនា ដើម្បី រៀបចំ​និង​ផ្តល់​នូវ​ដំណោះ ស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ជួយ​បង្កើន​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក នៅក្នុង​ប្រទេស​។ ជាមួយ​នឹង​ភាព​ជា​ដៃគូ​នេះ យើង​អាច​ផ្តល់ជូន​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​នូវ​ជម្រើស​ក្នុង ការប្រើ​ប័ណ្ណឥណទាន (Credit Card) ឬ​ប័ណ្ណ ឥណ​ពន្ធ (Debit Card) របស់​ពួកគេ គ្រប់​ទីកន្លែង​ដែល Visa ទទួលយក​។​”

​លក្ខណៈ​ពិសេស​សំខាន់ៗ​របស់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​វី​សា​រួមមាន​៖

• ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីនអេ​ធី​អឹម​ដែល​មាន​ស្លាក​សញ្ញា “Plus”

• ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីនអេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” របស់​ធនាគារ ស្ថាបនា

• ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីនអេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” នៅ​ទូទាំង​ពិភពលោក​ដែល​មាន
ស្លាក​សញ្ញា “Visa”

• ការបញ្ជារ​ទិញ​តាម អន​ឡាញ

• ទូទាត់​ការចំណាយ​ប័ណ្ណឥណទាន​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត “POS” របស់​ធនាគារ ស្ថាបនា

• បញ្ចូល​កាត​ទូរស័ព្ទ​តាមរយៈ​ម៉ាស៊ីនអេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS”​របស់​ធនាគារ ស្ថាបនា

• ផ្លាស់ប្តូរ​លេខ​សម្ងាត់​តាមរយៈ​ម៉ាស៊ីនអេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” របស់​ធនាគារ ស្ថាបនា​។

​ធនាគារ ស្ថាបនា គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន ទ្រព្យសម្បត្តិ​សកម្ម សរុប​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ធនាគារ​មាន​បណ្តាញ​សាខា​ធំ​ជាង គេ​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស ដែលមាន ១៦៩ សាខា និង​បុគ្គលិក​ជាង ៤០០០ នាក់ និង​ម៉ាស៊ីនអេ​ធី​អឹម​ចំនួន​១៤៧ នៅ​ទូទាំង​ប្រទេស ដែល​រួមមាន​ទាំង​ម៉ាស៊ីនអេ​ធី​អឹម ដែល​មាន​មុខងារ​បង្វិល​សាច់ប្រាក់ (Cash Recycling)​។ ធនាគារ​ផ្តល់ ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ ពេញលេញ​មាន​ដូចជា ប្រាក់កម្ចី ប្រាក់​បញ្ញើ សេវា iBanking សេវា Mobile Banking សេវា​ប័ណ្ណ សេវា​ផ្ទេរប្រាក់ ក្នុងស្រុក​និង​ក្រៅប្រទេស សេវា​ធានា សេវា​ទូទាត់​ការនាំចេញ និង​នាំចូល និង​មាន សេវាកម្ម​ដទៃ​ទៀត​ជាច្រើន​៕​ ​ដោយ ​៖​ កូឡាប

 

     

spot_img
×