Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វៀតណាម​វ័យ​៧៧​ឆ្នាំ​ម្នាក់​ ខ្យល់គ​ដួល​ស្លាប់​នៅខាងមុខ​កា​សុីណូ​ក្រោន​ក្រុង​បាវិត​

​​ខេត្ត​ស្វាយរៀង ​៖ ​បុរស​ជនជាតិ​វៀតណាម​វ័យ​៧៧​ម្នាក់​ បាន​ខ្យល់គ​ស្លាប់​នៅ​ខាង​មុខកា​ស៊ីណូក្រោន​បង្ក​អោយ​មាន​ការភ្ញាក់​ផ្អើល​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យភ្លាម​ៗផងដែរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤និង១០​រសៀល ​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០១៩​នេះ ​នៅ​ខាង​មុខកា​ស៊ីក្រោន​ស្ថិតក្នុង​ភូមិបាវិត​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​។​

សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅវេលា​កើតហេតុ​ខាងលើ​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា​មាន​ករណី​មនុស្ស​ស្លាប់​នៅ​ខាង​មុខកា​សុីណូ​ខាងលើ​សមត្ថកិច្ច ក៏​បាន​មកដល់​ចំណុចកើតហេតុ​ដើម្បី​ធ្វ​ការពិនិត្យ​។​

​ប្រភព​បាន​បន្តទៀតថា​៖​បុរស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ តាត់ តូ​ហា ភេទ ប្រុស អាយុ 77 ឆ្នាំ ជនជាតិ វៀតណាម មាន​ទីលំនៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​ខេ​ខ​C 6301556​ក្រោយ​ពី​ឆ្លង​តាម​ការពិនិត្យ​សាកសព​ពី​គណកម្មការ​កោសលវិច្ច័យ​ខេត្ត​រួម​និង​លោកគ្រូ​ពេទ្យ សុខ ប៊ុនថន អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ជី​ភូ​ថា​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន​។​ចំណែក​សាកសព​សមត្ថ​កិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ ៖ វ៉ៃ​គោ​

×