Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ស្លាប់ និង ម្នាក់​ទៀត​រងរបួស​ស្រាល ក្រោយ​រថយន្តបុក​នៅ​ផ្លូវ​៦០​ម៉ែត្រ ខណ្ឌមានជ័យ​

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់ ទៀត​រងរបួស​ស្រាល ក្រោយ​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ឆ្លងផ្លូវ ត្រូវ​រថយន្ដ​មិន​ស្គាល់​ស្លាក​លេខ បើក​បុក​ពេញទំហឹង រួច​បើក​គេចខ្លួនបាត់ នៅវេលា ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​លក់​រថយន្ត Mecerdez ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស៊ឹម សុ​ម៉ា​រ៉ា អាយុ​ជិត ៥០​ឆ្នាំ មុខ​របប​គ្រូបង្រៀន រស់នៅ​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

បើតាម​សម្ដី​ស្ត្រី​ដែល​រង​របួសស្រាល​បាន​ប្រាប់ឲ្យដឹង​ថា គាត់​បាន​ជិះ​ម៉ូតូ​គុប​មូល​មួយគ្រឿង​ដែល​ពាក់ ស្លាក​លេខ​ភ្នំពេញ 1AR-4903 បាន​ឌុប​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់ ធ្វេី​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច មុខ​ក្រុមហ៊ុន​លក់​រថយន្ត Mecerdez ជា​កន្លែងកេីតហេតុ ក៏​បាន​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុង ពណ៌​ស មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​(​បញ្ច្រាស់ទិស​) ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្ដាលឲ្យ​គាត់​ទាំង​២​នាក់ ផ្លោង​ខ្ទាត​ធ្លាក់​ពីលើ​ម៉ូតូ​ជាង​៥០​ម៉ែត្រ ធ្វើឲ្យ​ស្ត្រី​ដែល​ជិះ​ពីក្រោយ បាន​ខ្ទាត​ផ្លោង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ មក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ស្ត្រី​រងគ្រោះ​អោយ​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ បញ្ញាស័ក្តិ

 

×