Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​វ័យ​ទើប​១​ឆ្នាំ​កន្លះ ត្រូវ​ស្លាប់​ព្រោះ​មនុស្ស​ចាស់​៤​នាក់ ព្រួត​ធ្វើបាប​ដោយ​ចាត់ទុកថា​… រំខាន​ពួក​គេ​!

​ហេតុការណ៍​គួរឲ្យ​រន្ធត់ចិត្ត​នេះ​កើតឡើង នៅ​ទីក្រុង Tainan Taiwan-​ចិន ។​

​តាម​កំណត់​ត្រា​របស់​មន្ទីរពេទ្យ Tainan នោះ​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ឱប​ក្មេងស្រី​អាយុ ១​ឆ្នាំ​កន្លះ ចូល​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ ប៉ុន្តែ​ពេល​មក​ដល់​បន្ទប់​សង្គ្រោះ​ក្មេងស្រី​ពុំ​មាន​សញ្ញា​ថា​នៅ​មាន​ជីវិត​ទេ​… ។ ទោះ​យ៉ាងនេះក្តី ក្រុមគ្រូពេទ្យ​ប្រឹង​ធ្វើ​ចលនា​បេះដូង សួត តែ​នាង​តូច បាន​លាចាក​លោក​ហើយ ។​

ក្មេងស្រី​១​ខួប​កន្លះ​ត្រូវគេ​ធ្វើបាប​រហូត​…​ស្លាប់ ។​

​អំឡុង​ពេល​សង្គ្រោះ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញ​មាន​សម្លាក​ជាំ ស្នាម​ខ្វាច​ជាច្រើន​… ។ សង្ស័យថា​ជា​អំពើរ​ហិង្សា​ចំពោះ​កុមារ​ពួកគេ​ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ។

​ប៉ូលិស​មក​ដល់​ភ្លាម ហើយ​ក្រោយា​រ​ពិនិត​នោះ ក្មេងស្រី​បាន​រង​ការវាយដំ​ធ្វើបាប​ច្រើន​កន្លែង ពិសេស​គឺ​មាន​ឈាម​ហូរ​ក្នុង​ខួរក្បាល សង្ស័យ​ថា​រង​ការប៉ះទង្គិច​ដោយ​វត្ថុ ឬ​ចាប់​…​បោក ។​

​លើ​រាងកាយ​ក្មេង មាន​ស្នាមរបួស​រាប់មិនអស់ ។​

​តាម​កោសល្យវិច្ច័យ​ក្មេងនោះ​បាន​ស្លាប់​មុន​នេះ​ប្រមាណ ៤​ម៉ោង​ម្លេះ តាមរយៈ​ការ​គណនា​សីតុណ្ហភាព​សាកសព ។​

ស្ត្រី​ជា​ម្តាយ​ពេល​បីកូន​មក​ចូល​ពេទ្យ​ទាំង​កណ្តាលយប់ ។​

​នៅ​ប៉ុស្តិ៍​ប៉ូលិស ស្ត្រី​រូប​នេះ​ឆ្លើយថា បាន​រៀបការ​នៅ​អាយុ ១៦​ឆ្នាំ ហើយ ១៧​ឆ្នាំ​ក៏​លែងលះ ។ បច្ចុប្បន្ន​រស់នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​២​នាក់ ហើយ​សង្សារ​ថ្មី​អាយុ ២៧​ឆ្នាំ ជា​អ្នកបើកបរ​តាក់ស៊ី ។​

មើល​មុខ​ស្ត្រី​ជា​ម្តាយ

​មុន​នោះ​ពួកគេ​ទាំង ៤ បានគិត​នាំ​នាង​តូច​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​ឃើញ​មាន​អាការៈ​ខ្សោយ​ខ្លាំង​ក៏ប្រញាប់យក​ទៅ​មន្ទីរ​ពេទ្យ ។ នៅផ្ទះ​ជន​ទាំង​៤ ប៉ូលិស​បាន​រកឃើញ​ឧបករណ៍​មួយ​ចំនួន​ដែល​សង្ស័យ​ថា​ជា​របស់​ដែល​ពួកគេ​វាយ​ធ្វើបាប​ក្មេងស្រី​តូច ។​

​ប៉ូលិស​បាន​ចាប់​ជនសង្ស័យ​ទាំង ៤ មក​ឃុំខ្លួន​បណ្តោះអាសន្ន ។ ប៉ុន្តែ​ព័ត៌មាន​ខាងលើ​បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម ធ្វើឲ្យ​មនុស្ស​មួយចំនួនដេក​លែងល​ក់ នាំគ្នា​ទៅ​កាន់​ផ្ទះ​ជនម្មើស និង​ប៉ុស្តិ៍​ប៉ូលិស​ទាំង​ម៉ោង ១​និង​០០​រំលង​អាធ្រាត ដើម្បី​ប្រដៅ​ស្ត្រី​ជា​ម្តាយ និង​គូកន​រួមដៃគ្នា​សម្លាប់​ក្មេងស្រី ដែល​គ្នា​មិន​ដឹង​អ្វី​សោះ ។​

​ទោះបី​ប៉ូលិស​ឃាត់​ក៏​រថយន្ត​តាក់ស៊ី​របស់​បុរស​ជា​ប្តី​ក្រោយ​របស់​នាង​នោះ​បាន​ត្រូវ​វាយ​ខ្ទេច ។​

​សំណួរ​តែ​១​គត់​លើ​បណ្តាញ​សង្គម​គឺ នេះ​ឬ​ជា​ម្តាយ​? ហេតុអ្វី​ក៏​នៅ​សេសសល់​មនុស្ស “​សំរាម​សង្គម​” បែបនេះ​?

×