Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ថៅកែ​ហាង​បញ្ចាំ ហេង ហ៊ួត​

​ភ្នំពេញ ​៖ ម្ចាស់​ទីតាំង​ហាង​ទទួល​បញ្ចាំ ហ៊ួត ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ដូនពេញ ចុះ​ត្រួតពិនិត្យ ក្រោយ​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ចោរ​ឆក់​យក​មក​សាក​សួរ ទើប​ដឹង​ថា​កន្លែង​ទទួល​បញ្ចាំ​ទូរស័ព្ទ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ឃាត់ខ្លួន​ថៅកែ​ហាង​ម្នាក់​មក​សួរនាំ កាលពី ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​លេខ​៣២Eo ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ រួម​និង​លោក ទៀង ចាន់​សា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ ដកហូត​ទូរស័ព្ទ​មួយចំនួន និង​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សួរនាំ ។​

​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៦Eo ផ្លូវ​លេខ​១៥៤ ភូមិ​ទី​៦ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ប្រើ​អំពើហិង្សា (​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ បណ្តាលឲ្យ​ជនរងគ្រោះរ​ង​របួស​) ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់ បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ុន ណា​ដា ភេទ​ស្រី (​ខ្ទើយ​) អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅ​មិន​ពិតប្រាកដ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈានដល់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ជា​បន្តបន្ទាប់ ក្នុងនោះ​មា​៦​នាក់ ជា​មុខសញ្ញា​ឆក់​សកម្ម និង ៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​។​

​មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង នឹង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្តន៍​គោល​កា​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បន្ត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ក្នុង​មូល​រដ្ឋា​ន ដូចជា បញ្ហា​គ្រឿងញៀន លួច ឆក់ និង ប្លន់ ដើម្បី​រក្សារ​បាន​នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច នៅ​យប់​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​បរទេស​ចិន និង​បាន​សួរនាំ​ពី​ដំណើររឿង​បក្ខពួក និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១១​នាក់ ជា​បន្តបន្ទាប់ រហូត​ដល់​បែកធ្លាយ​យក​សម្ភារ​ទៅ​បញ្ចាំ ហេង ហ៊ួត​។​

​មន្ត្រី​ដដែល​បន្តទៀតថា បន្ទាប់​ពី​សួរនាំ​ដឹង​រឿងរ៉ាវ​ពាក់ព័ន្ធ​ទីតាំង​ហាង​បញ្ចាំ ទទួល​ទិញ​ទូរស័ព្ទ​មិន​ប្រក្រតី នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា នេះ កម្លាំង​គណៈបញ្ជាកា​ឯកភាព​ខណ្ឌ បាន​ចុះមក​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​ថៅកែ​ហាង​បញ្ចាំ រួម​និង​ទូរស័ព្ទ​ចំនួន​១១​គ្រឿង ថែប​ប្លែក​ចំនួន​៥​គ្រឿង យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​បន្ត​តាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×