– បន្ទាប់ពីអាយុ ២០ឆ្នាំទៅ មិនថាស្រុកយើង ស្រុកគេទេ គឺស្រដៀងៗគ្នា ព្រោះសរីរាង្គយើងអាចសម្របសម្រួលបាន… ។

– ក្រោយអាយុ ៣០ឆ្នាំ ពេលថ្ងៃ ពេលយប់គឺដូចគ្នា ព្រោះថាមិនបានគេង ២-៣ថ្ងៃ ក៏…គ្មានបញ្ហា ។
– ក្រោយអាយុ ៤០ឆ្នាំនោះ សមត្ថភាពរៀនសូត្រខ្ពស់ទាប លែងសំខាន់ថែមទាំងពេលខ្លះអ្នករៀនបានតិចបែរជារកលុយ…បានច្រើន ។
– ក្រោយអាយុ ៥០ឆ្នាំនោះ ស្អាឬមិនស្អាតលែងជាបញ្ហា ដោយសារអ្នកណាៗក៏មានស្នាម…ជ្រីវជ្រួញខ្លះៗហើយ ។
– ក្រោយអាយុ ៦០ឆ្នាំនោះ អ្នកធំ ឬអ្នកតូចព្រោះត្រូវចូលនិវត្តន៍។ មានន័យថាឋានៈគឺ… ស្មើគ្នា ។
– ក្រោយ ៧០ឆ្នាំ ផ្ទះធំឬតូចគឺដូចតែគ្នាហ្នឹង ដោយហេតុថាសន្លាក់ឆ្អឹង វាលែងអនុញ្ញាតឲ្យដើរ “លំហែរកម្សាន្ត” សេរីទៀតហើយ ។
– ក្រោយ ៨០ឆ្នាំ លុយច្រើនឬតិចគឺមិនខុសគ្នាទេ ព្រោះបើចង់ចាយ សួរថាចាយបាន…ប៉ុន្មានទៅ?
– ក្រោយ ៩០ឆ្នាំ ប្រុស ស្រី ដូចគ្នាព្រោះលែងមាន… តណ្ហាទៀតហើយ ។
– ក្រោយ ១០០ឆ្នាំនោះ ការដេកឬឈរគឺស្រដៀងគ្នា ព្រោះបើឈរក៏មិនដឹងធ្វើអ្វី…ដែរ ! ។
ជីវិតរបស់ខ្ញុំ និងអ្នកគឺបែបនេះ មិនខុសប្លែកគ្នាច្រើនប៉ុន្មានទេ!
មើលទៅ គិតទៅ ហើយយល់ទៅ ពេលរស់ត្រូវរស់ឲ្យបាន…!
ប្រិយមិត្តនេះជាសំណេរខ្លះៗ បើខ្វះខាតអ្វីជួយបន្ថែមផង! ៕ ចន្ទ្រា

