Friday, November 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ជា​សំណាង​ប៉ុណ្ណោះ យ៉ាងណា​កុំ​ធ្វើ​…​តាម​គាត់​ណា៎​!

​ថ្មីៗ​នេះ​បុរស​សញ្ជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Wan Mohamad Wan Mohamed អាយុ ២៩​ឆ្នាំ មាន​ផែនការ​បើកហាង​លក់​ខោអាវ​មួយ​ទឹក ។​

​តាម Harian Mietro នៅ​ថ្ងៃ​ទី ១៣ ខែ​មករា គាត់​បាន​ទៅ​ទិញ​ខោអាវ ២​គី​ប នៅ​ឃ្លាំង មានតម្លៃ​ប្រមាណ ២០USD ។​

​មកដល់​ផ្ទះ គាត់​ចាប់ផ្តើម​ជជុះ​កញ្ចប់​ខោអាវ ហើយ​ក៏​ឃើញ​មាន​កាបូប​មួយ​នៅ​អាវ​ក្រៅ ។ ពេល​បើក​វា​ធ្វើឲ្យ​គាត់​ភ្ញាក់ផ្អើ​លអរ​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​មាន​លុយ​ជាង ៤៥០.០០០​យ៉េន (​ជប៉ុន​) ។​

​យ៉ាងណា​ក៏​គាត់​ប្រឹង​ស្វែងរក​អត្ថ​សញ្ញាណ​របស់​ម្ចាស់​កាបូប ហើយក៏​បាន​ថត​រូបភាព​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ទៀតផង ។​

Wan និយាយ​ទាំង​រំភើប​ថា មុន​នេះ​ខ្ញុំ​បាន​ទិញ​ខោអាវ​១​ទឹក​ដូចគ្នា ១០​គីប​ហើយ តែ​ពុំ​ឃើញ​មាន​អ្វី​ទេ លើក​នេះ​ពិត​ជា​សំណាង ព្រោះ​វា​បាន​ផ្តល់​ទុន​ឲ្យ​លោក​បើក​បន្ថែម​ទំហំ​ជំនួញ ៕ ចន្ទ្រា​

×