ភ្នំពេញ៖ កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ នៅសាលា ACE សាខាទួលគោក ខណ្ឌទួលគោក លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងលោកស្រីតំណាងស្ថានទូតអង់គ្លេស កាត់ខ្សែបូសម្ពោធ មជ្ឈមណ្ឌលតេស្ត IELTS ប្រចាំកម្ពុជាបើកដំណើរការ និងស្វាគមន៍ក្នុងការបើកដំណើរការបន្ទប់ CDI Lab ជាលើកដំបូងផងដែរ។ ជាមួយនឹងប្រព័ន្ធថ្មីនេះ សាធារណជនអាចធ្វើការជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ។ ប្រព័ន្ធតេស្ត IELTS CDI នេះ ត្រូវបានគេរំពឺងទុកថា នឹងក្លាយជាជម្រើសតេស្តងាយស្រួលដែល ធ្វើឲ្យតម្រូវការតេស្តIELTS កើនឡើងជុំវិញពិភពលោក ក៏ដូចជាធ្វើឲ្យបេក្ខជនប្រឡង មានសមត្ថភាពប្រើប្រាស់បចេ្ចកវិទ្យាដែលកំពុងរីកចម្រើន។ ក្នុងនាមជាមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS តែមួយគត់នៅកម្ពុជា ស្ថាប័នអប់រំ IDP មានក្តីរំភើបរីករាយ ដែលអាចផ្តល់បទពិសោធថ្មីនេះ ដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។
ក្នុងពេលឆាប់ៗខាងមុននេះ អ្នកធ្វើតេស្តអាចធ្វើតេស្ត IELTS (ជាតេស្តភាសាអង់គ្លេសដ៏គួរឲ្យទុកចិត្តបំផុត) បាននៅលើកុំព្យូទ័រនៅមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education។
ជាមួយនឹងការកំណត់ការធ្វើតេស្តលើកុំព្យូទ័រលើកដំបូងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី26 ខែមករា ឆ្នាំ2019 នៅបន្ទប់កុំព្យូទ័រសម្រាប់ធ្វើតេស្តរបស់ស្ថាប័ន IDP ជម្រើសថ្មីនេះផ្តល់ឲ្យអ្នកធ្វើតេស្តនូវលទ្ធផលតេស្តយ៉ាងឆាប់រហ័ស (ក្នុងរយៈពេល 5-7 ថ្ងៃ) និងជម្រើសកាលបរិច្ឆេទធ្វើតេស្តច្រើនជាងមុន។
ទោះបីជាអ្នកធ្វើតេស្តនៅពេលនេះមានជម្រើសរវាងការធ្វើតេស្ត IELTS លើកុំព្យូទ័រ ឬលើក្រដាសក៏ពិតមែន ក៏ប៉ុន្តែខ្លឹមសារនៃការធ្វើតេស្តលើការស្តាប់ ការអាន និងការសរសេរនៅតែមានលក្ខណៈដូចគ្នាដដែល ហើយការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើឡើងដោយផ្ទាល់ជាមួយមេប្រយោគធ្វើតេស្ត IELTS ដែលមានបទពិសោធន៍ និងមានការបញ្ជាក់ត្រឹមត្រូវ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានមានប្រសាសន៍ថា “បទពិសោធន៍ធ្វើតេស្តថ្មីនេះផ្តោតជាចម្បងទៅលើអ្នកធ្វើតេស្ត ដោយផ្តល់ជូននូវកាលប្រឡងច្រើនជាងមុនក្នុងមួយសប្តាហ៍ និងលទ្ធផលចេញឆាប់រហ័សជាងមុន ដោយបន្តរក្សាបាននូវទំនុកចិត្ត សុចរិតភាព និងសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់ស្ថាប័ននានាដែលទទួលស្គាល់លទ្ធផលនេះ។”
លោក ម៉ៅ ស្រេង មានប្រសាសន៍បន្ថែមទៀតថា “មតិកែលម្អរបស់អតិថិជនយើងចំពោះការអនុវត្តការធ្វើតេស្តលើកដំបូងរបស់យើងនៅក្នុងប្រទេសដ៏ទៃទៀតបង្ហាញថា ការធ្វើតេស្ត IELTS លើកុំព្យូទ័រក្នុងមជ្ឈដ្ឋានធ្វើតេស្តស្ងប់ស្ងាត់នៅក្នុងបន្ទប់កុំព្យូទ័រដែលប្រើសម្រាប់ការធ្វើតេស្តនេះ ជួយពួកគេឲ្យមានអារម្មណ៍ងាយស្រួលសម្រាប់ការធ្វើតេស្ត”។
លោកបានលើកឡើងថា “តាមរយៈតេស្ត IELTS អ្នកធ្វើតេស្តកំពុងទទួលបានការធ្វើតេស្តភាសាអង់គ្លេសដែលល្អបំផុត។ ពិន្ទុតេស្ត IELTS នេះ គឺជាឱកាសមួយក្នុងការបង្ហាញដោយមោទនភាពចំពោះសមត្ថភាពភាសាអង់គ្លេសរបស់អ្នកធ្វើតេស្តនៅក្នុងការធ្វើតេស្តយ៉ាងតឹងរឹងបំផុត និងអាចដណ្តើមជ័យលាភីលើការប្រកួតប្រជែងនានា មិនថាតាមរយៈការដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យដែលមានកិត្យានុភាពណាមួយ ឬនៅពេលអ្នកព្យាយាមស្វែងរកអាជីពការងារមួយដែលអ្នកប្រាថ្នាចង់បាននោះទេ។
“ស្ថាប័ន IDP Education គឺជាស្ថាប័នអប់រំអន្តរជាតិ និងបណ្តុះបណ្តាលភាសាអង់គ្លេសឈានមុខគេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 25 ឆ្នាំមកហើយ។ យើងមានក្តីសោមនស្សរីករាយក្នុងការត្រួសត្រាយផ្លូវនាំមុខគេសារជាថ្មីម្តងទៀតតាមរយៈការណែនាំនូវជម្រើសនៃការធ្វើតេស្តនេះជូនដល់អតិថិជនរបស់យើងដែលមានបំណងចង់ធ្វើតេស្តជាសាកលនេះ។
តេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រ អាចស្វែងរកបាននៅមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education ដែលមានអាសយដ្ឋានស្ថិតនៅទីតាំងមជ្ឈមណ្ឌល ACE សាខាទួលគោក អាគារ 08 ផ្លូវ 600 កែងផ្លូវ 307 សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អំពីតេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រ ៖ តាំងពីចាប់ផ្តើមដំណើរការតេស្តនេះជាលើកដំបូងនៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ 2017 មក ការធ្វើតេស្ត IELTS លើកុំព្យូទ័រកំពុងត្រូវបានដាក់ឲ្យដំណើរការនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ រួមបញ្ចូលនូវការស្តាប់ ការអាន និងការសរសេរ។ ការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើដោយផ្ទាល់ទល់មុខគ្នាដដែល ដោយសារវាជាកត្តាបង្ហាញដែលអាចទុកចិត្តបានលើផ្នែកនៃការប្រាស្រ័យទាក់ទងគ្នា ហើយវាជាចំណុចដែលអតិថិជនរបស់យើងបញ្ជាក់ថាមានលក្ខណៈប្រកដប្រជានិងមានភាពជាក់ ស្តែងសម្រាប់ពួកគេ។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ នឹងមិនជំនួសឲ្យការធ្វើតេស្តលើក្រដាសទេ ផ្ទុយទៅវិញវាផ្តល់នូវជម្រើសក្នុងការធ្វើតេស្ត និងលទ្ធភាពទទួលបានការធ្វើតេស្តច្រើនជាងមុនបន្ថែមទៀត។
លទ្ធផលតេស្ត IELTS លើកុំព្យូទ័រ អាចទទួលបានចន្លោះពី 5-7 ថ្ងៃ ក្រោយការធ្វើតេស្តទាំងបួនផ្នែករួច។
ដៃគូរបស់ IELTS ប្តេជ្ញាចិ
ត្តវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍតេស្តដើម្បីលើកកម្ពស់បទពិសោធន៍នៃការធ្វើតេស្ត IELTS ឲ្យបានកាន់តែល្អប្រសើរ។
IELTS គឺជាកម្មសិទ្ធិរួមរបស់ស្ថាប័ន្ធ British Council, IDP៖ ស្ថានប័ន IELTS Australia និងស្ថាប័នវាយតម្លៃភាសាអង់គ្លេស Cambridge Assessment English។
អំពីស្ថាប័ន IDP Education ៖ ស្ថាប័ន IDP ជាក្រុមហ៊ុនចុះបញ្ជីដោយទីផ្សារភាគហ៊ុនអូស្ត្រាលី (ASX ) ដែលភាគហ៊ុន 50 ភាគរយជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យអូស្ត្រាលី។ ស្ថាប័ននេះជាស្ថាប័នឈានមុខគេក្នុងពិភពលោកនៅក្នុងវិស័យអប់រំអន្តរជាតិ។ យើងជួយនិស្សិតអន្តរជាតិឲ្យទៅសិក្សានៅប្រទេសដែលនិយាយភាសាអង់គ្លេស។ ភាពជោគជ័យរបស់យើង កើតចេញពីការផ្សារភ្ជាប់និស្សិតជាមួយនឹងវគ្គសិក្សាត្រឹមត្រូវនៅតាមស្ថាប័នអប់រំសមស្របនៅក្នុងប្រទេសដែលស័ក្តិសម។ យើងបានដំណើរការរយៈពេល 50 ឆ្នាំមកហើយ ដោយបង្កើតបាននូវបណ្តាញសម្រាប់ឱកាសជាច្រើន ដោយមានការិយាល័យនៅក្នុងប្រទេសច្រើនជាង 30។
យើងគឺជាសហកម្មសិទ្ធិដ៏មានមោទនភាពលើតេស្ត IELTS ដែលជាតេស្តភាសាអង់គ្លេសដ៏សំខាន់ និងពេញនិយមបំផុតមួយរបស់ពិភពលោក និងជាស្ថាប័នដំណើរការការបង្រៀនភាសាអង់គ្លេស 10 កន្លែងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ 2017 ស្ថាប័ន IDP ទិញយកភាគហ៊ុនក្រុមហ៊ុន The Hotcourses Group – ដែលជាម្ចាស់កម្មសិទ្ធិនៃគេហទំព័រអប់រំដ៏ល្បីបំផុតរបស់ពិភពលោក ដូចជា Complete University Guide, Whatuni និង Hotcourses Abroad ជាដើម។
IDP គឺជាបណ្តាញរស់រវើកសម្រាប់សិស្សនិស្សិត អតិថិជន សេវាកមុ្ម អតីតបញ្ញាវ័ន្ត និងនិយោជិត។
យើងរួមគ្នាធ្វើការងារនៅទូទាំងសាកលលោកដើម្បីជួយសិស្សនិស្សិតឲ្យសម្រេចបាននូវភាពជោគជ័យរបស់ពួក៕ដោយ៖កូឡាប