Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក​៨+​ក​៣ បើក​ប្រតិបត្តិការ​រួមគ្នា បង្ក្រាប​គ្រឿងញៀន នៅក្នុង​ខារ៉ាអូខេ PRO KTV ម្ដុំ​បឹងត្របែក ឃាត់​ជនសង្ស័យ​ប្រុស​ស្រី ៥៨​នាក់​

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ (​ក​៨)​និង​(​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​រាត្រី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ម៉ោង​១២ និង​១៥​នាទី ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ផ្តល់​ទីតាំង​អោយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ខារ៉ាអូខេ PRO KTV (​ក្លឹប​ប្រូ​) ផ្ទះ​លេខ​៧៥៧ និង​៧៥៨ ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេ PRO KTV នេះ កម្លាំង​បាន​ធ្វេ​ី​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៥៨​នាក់ (​ស្រី​២៤) ក្នុងនោះ​មាន​ជនជាតិ​ចិន ២៩​នាក់ (​ស្រី​៥​នាក់​) និង​ជនជាតិ​វៀតណាម ២៣​នាក់ (​ស្រី​១៥​នាក់​) និង​ជនជាតិ​ថៃ ២​នាក់ (​ស្រី​)​និង​ជនជាតិខ្មែរ ០៣​នាក់ (​ស្រី​២​នាក់​) និង​ជនជាតិ​កូរ៉េ ០១​នាក់ (​ប្រុស​) រួច​ធ្វើតេស្ត​ទឹក​ម៉ូត រក​សារធាតុ​ញៀន ក្នុងនោះ វិជ្ជមាន ៥២​នាក់ និង អវិជ្ជមាន ០៦​នាក់​។​

​ប្រភេទ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ៖ ១. ឈ្មោះ 차청민 Chea Cheong Min ជនជាតិ​កូរ៉េ ជា​ម្ចាស់​ទីតាំង និង​ជា​អនុប្រធាន​ក្រុមហ៊ុន ។ ២. មេការ​ធំ​ឈ្មោះ Nguyen Tuan Nah ភេទ​ប្រុស ជនជាតិ​វៀតណាម និង​មេការ​តូច​ឈ្មោះ ហ៊​ត ជឿ​ង ភេទ​ប្រុស ជនជាតិខ្មែរ ជា​អ្នកចាត់ចែង​។ ចំណែកឯ​អ្នកប្រើប្រាស់ ចំនួន ៥៣​នាក់ និង​អ្នក​កំដរ ចំនួន ០២​នាក់​។​

​ចាប់យក​វត្ថុតាង : អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ ទម្ងន់​២,០៥​ក្រាម និង​ម្សៅ​គេ​តា​មីន ៦,៥៨​ក្រាម និង​ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ៩៧,០៨ ក្រាម​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា : វត្ថុតាង​ខាងលើនេះ មិនទាន់មាន​អ្នកទទួលខុសត្រូវ​ទេ ដោយ​ថ្នាំ​ទាំងនេះ​រាយ​បាយ​លើ​តុ ជ្រុះ​ដី ខណៈ​ពួកគេ​បដិសេធន៍​ទាំងអស់គ្នា ។

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ។

​សូម​ជម្រាបជូន​ថា កាលពី​ថ្មីៗ​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង​លើ​២៤​ម៉ោង ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ជាប្រចាំ​ជាពិសេស​ត្រូវ​លុបបំបាត់​ឲ្យ​បាន​ចំពោះ​អ្នក​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទឹកដី​រាជធានី ដើម្បី​ជាការ​ឆ្លើយតប​ទៅវិញ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លើកឡើង​ក្នុង​កិច្ចប្រជុំ​បញ្ជា​ការឯកភាព​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ២០១៨​កន្លងទៅ នៅ​សាលា​រាជធានី​ភ្នំពេញ ថា “​សន្តិសុខ​គឺជា​សេចក្តីត្រូវការ​រួម​រប​ស់​ប្រជាពលរដ្ឋ​គ្រប់រូប មិនអាច​ខ្វះ​បាន មិន​ថា​អ្នកមាន ឬ​អ្នកក្រ​នោះទេ គឺ​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ទាំងអស់​។

​ឯកឧត្តម​អភិបាល​បន្តថា ការដែល​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ការឆ្លើយតប​មួយ​ដ៏​ចាំបាច់ ក្រោយពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ បាន​បោះឆ្នោត​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​រដ្ឋាភិបាល​នីតិកាល​ទី​៦​នេះ​។ ដូច្នេះហើយ អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​សង្កាត់​ទាំង​១០៥ ត្រូវធ្វើ​យ៉ាងណា​ផ្តល់​សេវាកម្ម​អោយបាន​ល្អ​ជូន ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ រក្សាបាន​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​បានល្អ​”៕​ ដោយ ៖ បញ្ញាស័ក្តិ

 

×