Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ទាំងអស់ ចំនួន​១៥.០០០​នាក់​

​ភ្នំពេញ ​៖ ​កិច្ចប្រជុំ​ពិនិត្យ​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់ ប្រើប្រាស់ និង​ការទទួល​ពាក្យ សុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែ​មករា ឆ្នាំ​២០១៩ លោក សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត អភិបាល​រាជធានី​-​ខេត្ត ស្នងការ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​បូក​សរុប​លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី និង​ការផ្តល់​លិខិតស្នាម ឲ្យ​ជនបរទេសអ​ន្តោ​ប្រវេ​សន្ត​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹង​ថា​មក​ដល់​ពេលនេះ យើង​ដក​ហូត​បាន​ប្រមាណ​ជិត​៩០​ភាគរយ ហើយ​ដែល​ឯកសារ​ដែល​គេ​កាន់ មាន​ប្រមាណ​ជាង​៣​ម៉ឺន​ក្បាល ក្នុងនោះ​មាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្ដ​សញ្ញាណ​ប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែន​ជាដើម ក្នុងនោះ​មាន​១០​ជនជាតិ ប៉ុន្ដែ​ច្រើនជាងគេ​ជនជាតិ​វៀតណាម​ប្រមាណ​៩០​ភាគរយ​។ យុទ្ធនាការ​ដកហូត​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ដែល​កាន់កាប់ ដោយ​ជនបរទេស​នេះ គឺ​នៅសល់​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​ហើយ ដែល​នេះ ជា​ការកំណត់​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ​។ តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ​កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ទាំងអស់​ចេញ មាន​ចំនួន​១៥.០០០​នាក់ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​ជាង​៣.០០០​នាក់ ភាគច្រើន​ចិន និង​វៀតណាម​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០១៧ បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​៕ ដោយ ​៖ ​រចនា​

 

  

×