ខេត្តកំពង់ចាម: ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅនាពេលខាងមុខជាមួយនោះរដ្ឋបាលខេត្តនិងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅថ្ងៃទី២ ដោយមានលៀសហាលទម្ងន់៥តោន ដើម្បីឱ្យភ្ញៀវជាតិនិងអន្តរជាតិភ្លក់រសជាតិ។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសអបអរលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៧មីនា ឆ្នាំ២០២៦ ជាមួយនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការមកពីតាមអង្គភាពនានារាប់រយនាក់។
អាជ្ញាធរសង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗនាំគ្នាមកភ្លក់រសជាតិលៀសហាលកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា: ចំពោះព្រឹត្តិការណ៍លៀសហាល
ប្រាំតោននេះត្រូវបានប្រគល់ភារកិច្ចជូនលោកស្រី សុភ័ក្រ អភិបាលរងខេត្តសហការជាមួយមន្ទីរកសិកម្មខេត្តដោយត្រូវកក់លុយទៅឱ្យក្រុមអាជីវករលក់ដូរដើម្បីធ្វើយ៉ាងណាប្រឹងប្រែងរកលៀសឲ្យបានគ្រប់ចំនួនតាមកម្មវិធីដែលបានគ្រោងទុក។ហើយលៀសដែលត្រូវយកមកហាលក្រោមកម្ដៅថ្ងៃមុខសាលាខេត្តគឺជាប្រភេទលៀសដែលមាននៅក្នុងខេត្តកំពង់ចាមតែម្ដងគឺមិនយកលេងមកពីតំបន់ផ្សេងនោះទេ។
ឯកឧត្តមអ៊ុន ចាន់ ដាអភិបាលខេត្តមានប្រសាសន៍បន្តថា មុននឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី២នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងគឺបានសុំគោលការណ៍ពីសម្ដេចបវរធិបតីហើយត្រូវបានសម្ដេចអនុញ្ញាតរៀបចំព្រឹត្តិការណ៍សប្បាយៗ ។ជាមួយនោះភ្ញៀវទេសចរណ៍ជាតិអន្តរជាតិអាចមកកំសាន្តលេងបាននៅក្នុងខេត្តកំពង់ចាមដោយឆ្លងកាត់ពិសាពងទាកូននៅស្រុកបាធាយ ចេញមកទទួលទានភ្នំបញ្ចុកមួយតោននៅស្រុកជើងព្រៃ មកហូបអន្សមនៅព្រៃឈរ ឆ្ពោះមកលេងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនក្នុងស្រុកកំពង់សៀម ក្រៅពីនេះបានរៀបចំជាលក្ខណៈជាឃ្វីដោយភ្ញៀវចេញពីកន្លែងមួយចូលទៅកន្លែងមួយ។បានសប្បាយមានតាំងពីស្រុកកងមាសស្រីសន្ធរនិងកោះសូទិនជាដើម។
សំខាន់សម្រាប់ភ្ញៀវម្នាក់អាចចាយថវិកាចំនួន២០ដុល្លារ ធ្វើយ៉ាងណាទាក់ទាញឲ្យបានមនុស្សចំនួន៣លាននាក់ ដូច្នេះប្រជាពលរដ្ឋអាចរកចំណូលបានចូលដល់ខ្ទង់៦០លានដុល្លារតាមរយៈការលក់ដូរចំណីអាហារផ្សេងៗ ។ហើយតាមស្រុកនីមួយៗត្រូវបានរៀបចំស្តង់តាំងពិព័រណ៍នៅក្រុងកំពង់ចាម ដោយស្តង់នីមួយៗត្រូវតែរៀបចំដាក់តាំងរូបថតដើម្បីរំលឹកគុណដល់វីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសឹក។
លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ចំពោះព្រឹត្តិការណ៍លៀសហាល៣តោនយើងធ្លាប់បានធ្វើក្នុងសង្ក្រាន្តឆ្នាំ២០២៥កន្លងទៅហើយក៏ជាបទពិសោធន៍មួយសម្រាប់យកមកអនុវត្តនៅសង្ក្រាន្តឆ្នាំថ្មី ២០២៦ដែលមានរហូតដល់៥តោន ។ជាមួយនោះក្រុមការងារក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះបង្កើតនូវភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
បើតាមការកត់សម្គាល់ព្រឹត្តិការណ៍នេះហាលនេះអាចបំបែកកំណត់ត្រាជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសកម្ពុជារយៈពេល២ឆ្នាំជាប់ៗគ្នា។ក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី





















