Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករ​ជប៉ុន រង​ជំងឺមហារីក ដំណាក់កាល​ចុងក្រោយ រៀបចំ​ពិធី​ជប់លៀង ដើម្បី​អរគុណ និង​លា​មនុស្ស​ធ្លាប់​ស្គាល់​…១.០០០​នាក់​

BBC បាន​ចុះផ្សាយ​ព័ត៌មាន ឲ្យដឹងថា​លោក Satoru Ansaki បាន​អញ្ជើញ​មនុស្ស​ប្រមាណ ១.០០០​នាក់ ដែល​ជា​មិត្តភក្តិ មិត្ត​រួម​ថ្នាក់​ចាស់ ដៃគូ​រកស៊ី ព្រមទាំង​បុគ្គលិក មក​ចូលរួម​ពិធីជប់លៀង “​ចុង​ជីវិត​” នៅ​សណ្ឋាគារ Tokyo កាលពី​ថ្ងៃ​ទី ១១/១២​។​

​លោក Satoru Ansaki ប្រធាន​ក្រុមហ៊ុន Komatsu ដ៏​ល្បីល្បាញ​

​ទីកន្លែង​ប្រារព្ធ​ពិធីជប់លៀង ត្រូវបាន​តុបតែង​ដោយ​រូបភាព​អនុស្សាវរីយ៍​ពី​ឆាកជីវិត​របស់​លោក​។ លោក​នៅ​បាន​អញ្ជើញ​ក្រុម​របាំ​មក​សម្តែង​ក្បាច់​រាំ នៅ​ស្រុកកំណើត​របស់​លោក -Tokushima​។ តាម​ប្រពៃណី​ជប៉ុន លោក Anzaki បាន​ប្រឹងប្រែង​ចាប់ដៃ​មនុស្ស​ជាច្រើន​នាក់ ដើម្បី​សម្តែង​ការ​អរគុណ គោរព​ដល់​ពួកគេ​។​

​អតីត​ប្រធាន​ក្រុមហ៊ុន វ័យ​៨០​ឆ្នាំ របស់​ផលិតកម្ម​គ្រឿង​ម៉ាស៊ីន​ល្បីល្បាញ Komatsu ត្រូវបាន​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក​ប្រមាត់ តាំងពី​ខែ​តុលា កន្លងមក​។​

​លោក​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ពី​ពិធី​ជប់លៀង​ថា “​ខ្ញុំ​ពិតជា​រីករាយ​ដែល​អាច​និយា​យ “​អរគុណ​” ទៅកាន់​មនុស្ស ដែល​ខ្ញុំ​បាន​ជួប​ក្នុង​ជីវិត​។ ព្រោះ​តែ​ចង់​រស់​ឲ្យអស់​ចិត្ត​នៅវេលា​សេសសល់ ទើប​ខ្ញុំ​សម្រេចចិត្ត​ពុំ​ព្យាបាល​ដោយ​គីមី ព្រោះ​វា​នឹង​មាន​ប្រតិកម្ម​បន្ទាប់បន្សំ​” លោក​ពោល​បន្ថែម ៖ “​ខ្ញុំ​បាន​ទទួល​នូវ​អ្វីៗ​នៃ​ឆាកជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​គិតថា ភាព​អស់សង្ឃឹម ពុំ​មាន​ក្នុង​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​ចង់​ប្រើប្រាស់​សំណល់​ជីវិតចុងក្រោយ ហើយ​ត្រូវបាន​ដាក់​ក្នុង​ម្ឈូស​ជាមួយ​អារម្មណ៍​ថា “​ជីវិត​របស់​ខ្ញុំ​ពិតជា​រីករាយ​ណាស់​!”​។​

​អតីត​បុគ្គលិក​ម្នាក់​ពោលថា ៖ “​នេះ​ជា​ពិធី​ជប់លៀង​មួយ​សប្បាយ ខ្ញុំ​ក៏​កំពុង​មាន​ជំងឺ ទើប​រឿងនេះ បណ្តាល​ឲ្យ​ខ្ញុំ​នឹក​គិត​ពី​ពេលវេលា​ដែល​នៅ​សេសសល់ តើ​ខ្ញុំ​ត្រូវ​រស់​យ៉ាង​ណា​!”៕ ចន្ទ្រា​

×