Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់ ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវ​ជាប់ពន្ធនាគារ​

​ត្បូងឃ្មុំ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ដុត បំផ្លិចបំផ្លាញ​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ សំ ពែ​ក ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង ២១​យប់ ថ្ងៃទី​២១ មករា ២០១៩ ។​

​ករណី​លួច​ដុត​បំផ្លិចបំផ្លាញ​ផ្ទះ របស់​ជនរងគ្រោះ​ខាងលើ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហ៊​ន់ ហ៊ុយ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​ជាមួយ ត្រូវបាន​នគរបាល​យុត្ត​ធម៌ ឃាត់ខ្លួន​ក្រោយពី​កើតហេតុ​ភ្លាម បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ម​មត់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ។​

​សូម​បញ្ជាក់​ជូន​ថា ឈ្មោះ ហ៊​ន់ ហ៊ុយ មាន​ជំងឺសរសៃប្រសាទ (​ម្តង​ឆ្កួត​ម្តង​ជា​) រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ទីទ័លក្រ បាន​ធ្លាប់​វាយ​ប្រអប់​នាឡិកា ស្ទង់​កុងទ័​រភ្លើង​បែកធ្លាក់ វាយ​កញ្ចក់​រថយន្ត យក​សម្បក​កង់​រថយន្ត និង​គោយន្ត​ថ​ឡេថង អ្នក​ភូមិ​នេះ​ដុត​ផ្អើល​ភូមិ ។​ល​។ ចំណែកឯ​ម្តាយ​នោះ ហេតុ​អាណិតកូន នៅ​ពេល​ជន​រូប​នោះ ដល់​ដើរ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្នកដទៃ គាត់​តែងតែ​លក់​របស់របរ ដែល​ខ្លួន មាន​សង​គេ​តាម​ទល្ធភាព នេះ​តាម​សម្ដី​អ្នកភូមិ បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់​៕​ ​ដោយ​៖ ​រចនា​

×