តាមកាសែត Iflsciance មជ្ឈមណ្ឌល Gold Coast និង Brisbane Snake Catch នៅអូស្ត្រាលី បានចែករំលែករូបភាព “អតិថិជន” របស់គេដែលជាពស់ថ្លាន់១ក្បាល ឈ្មោះ Nike ។
ចៃពស់ (តុកកែ) ៥១១ក្បាល ធ្វើបាបថ្លាន់១ក្បាល គ្មានប្រណី ។
វាត្រូវបានបញ្ជូនមកពីអាងហែលទឹក១នៅ Coolangatta លើឆ្នេរសមុទ្រភាគខាងត្បូង Glod នៅQueensland ។
Tony ដែលបានធ្វើការឲ្យមជ្ឈមណ្ឌលនោះ ២៦ឆ្នាំមកហើយ និយាយថា នេះជាលើកទី១ ដែលលោកបានឃើញហេតុការណ៍បែបនេះ ។
“ចៃ” (ឬហៅតុកកែ) ជាអម្បូរ(តោងលើសត្វចិញ្ចឹមកូនដោយទឹកដោះ) ដូចជាឆ្កែ ឆ្មា… វាកម្រឃើញមាននៅលើសត្វល្មូនណាស់ ប៉ុន្តែ Nike បានក្លាយជា “លំនៅដ្ឋាន” នៃចៃប្រមាណ ៥១១ក្បាល ។ ពិតណាស់មួយថ្ងៃៗវាត្រូវរំខានធ្វើបាបពីសំណាក់ចៃទាំងនោះ ។
Stephen Barker សាស្ត្រាចារ្យផ្នែកសត្វល្អិតនៅសកលវិទ្យាល័យ Queensland អូស្ត្រាលីឲ្យដឹងថា ៖ “យើងខ្ញុំពុំទាន់កំណត់បានថាពស់ថ្លាន់១ក្បាលនេះ វាឈឺឬវាចាស់ពេកនោះទេ ។ ប្រសិនវាចាស់នោះប្រតិកម្មការពារខ្លួននឹងពួកសត្វល្អិតពិតជាខ្សោយ ហេតុនេះពពួកចៃអាចវាយប្រហារបាន” ។
ឥឡូវគេគ្រាន់ដឹងថា វារងការឆ្លងមេរោគខ្លាំង តែនៅត្រូវរកបន្ថែមមូលហេតុដើម្បីព្យាបាលជាដាច់បានពីការកើត “ចៃ” បែបនេះ ៕ ចន្ទ្រា