Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ស្រី​ប្រុស​ជាច្រើន​នាក់ ​ករណី​ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ

​ខេត្ត​ស្វាយរៀង​ ៖ យ៉ាងហោច​ណាស់​ជនជាតិ​ចិន​ប្រុស​.​ស្រី​ចំនួន​៥៨​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ចិន​បាន សហការ​ធ្វើការ​បង្ក្រាប​នៅ​កាស៊ីណូ​បី​កន្លែង​ស្ថិត​នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ជនជាតិ​ចិន​ទាំង​៥៨​នាក់ ត្រូវ​សមត្ថកិច្ច​បង្ហើប​ថា មាន​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៃ​សាលាដំបូង​ខេត្តស្វាយរៀ​ង​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ថាៈ​ជនជាតិ​ចិន​ទាំងអស់​នេះ​ចាប់​បាន​នៅ​កាស៊ីណូ​ចំនួន​៣​កន្លែង កាស៊ីណូ​ថៃថិន​ឃី​ង​ (TITANKING ), កាស៊ីណូ​ឡឺ​ម៉ា​កាវ (LEMACAU ) និង​កាស៊ីណូ​ក្រោន​(CROWN) បាវិត ។​

ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថាៈ​ការចាប់ខ្លួនជ​ន​ជាតិ​ចិន​ទាំង​៥៨​នាក់​នេះ គឺ​ធ្វើឡើង​ក្រោយ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួង​មហាផ្ទៃ​ផ្ទាល់ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​ជន​ជាតិចិ​ន​ទាំង​៥៨​នាក់​នោះ​គឺ​មាន​អ្នកខ្លះ​មាន​សំណុំ​ឯកសារ​ត្រឹមត្រូវ​ប៉ុន្តែ​បាន​សុំ​ទៅ​ជាមួយ​អ្នក​ដែល​ពុំ​មាន​ឯកសារ​ដោយសារ​គេ​នៅក្នុង​ក្រុម​ជាមួយគ្នា​។​

បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នោះ ត្រូវបាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​ហើយ​​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ ៕ ដោយ ៖ ​វ៉ៃ​គោ​​

×