ភ្នំពេញ ៖ ការធ្វើតេស្ត IELTS តាមកុំព្យូទ័រ (CDI) ត្រូវបានបើកឲ្យដំណើរការជាស្ថាពរនៅថ្ងៃ សៅរ៍ ទី 19 ខែ មករា ឆ្នាំ 2019 ជាមួយនឹងបន្ទប់ប្រឡងតាមកុំព្យូទ័រដ៏ទំនើបដែលបានកាត់ខ្សែរបូដោយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education។
ជាមួយនឹងការកំណត់ការធ្វើតេស្តលើកុំព្យូទ័រលើកដំបូងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី26 ខែមករា ឆ្នាំ2019 នៅបន្ទប់កុំព្យូទ័រសម្រាប់ធ្វើតេស្តរបស់ស្ថាប័ន IDP ជម្រើសថ្មីនេះផ្តល់ឲ្យអ្នកធ្វើតេស្តនូវលទ្ធផលតេស្តយ៉ាងឆាប់រហ័ស (ក្នុងរយៈពេល 5-7 ថ្ងៃ) និងជម្រើសកាលបរិច្ឆេទធ្វើតេស្តច្រើនជាងមុន។
ទោះបីជាអ្នកធ្វើតេស្តនៅពេលនេះមានជម្រើសរវាងការធ្វើតេស្ត IELTS លើកុំព្យូទ័រ ឬ លើក្រដាសក៏ពិតមែន ក៏ប៉ុន្តែខ្លឹមសារនៃការធ្វើតេស្តលើការស្តាប់ ការអាន និងការសរសេរនៅតែមានលក្ខណៈដូចគ្នាដដែល ហើយការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើឡើងដោយផ្ទាល់ជាមួយមេប្រយោគធ្វើតេស្ត IELTS ដែលមានបទពិសោធន៍ និងមានការបញ្ជាក់ត្រឹមត្រូវ។
“នេះគឺជាលើកទីមួយហើយដែលនាងខ្ញុំបានឮអំពីការធ្វើតេស្ត IELTS តាមកុំព្យូទ័រ ហើយនាងខ្ញុំគិតថានេះគឺជាការច្នៃប្រឌិតមួយដ៏អស្ចារ្យ” លោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា Tina Redshaw បានមានប្រសាសន៍។ “ពួកយើងទាំងអស់គ្នាសុទ្ធសឹងតែទម្លាប់នឹងការប្រើប្រាស់ក្ដារចុចកុំព្យូទ័រជាង ដែលការផ្លាស់ប្ដួរទៅរកការធ្វើតេស្ត IELTS តាមកុំព្យូទ័រនេះគឺជាការច្នៃប្រឌិតមួយដ៏អស្ចារ្យ និងអាចផ្ដល់លទ្ធផលកាន់តែលឿនផងដែរ។”
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានមានប្រសាសន៍ថា “បទពិសោធន៍ធ្វើតេស្តថ្មីនេះផ្តោតជាចម្បងទៅលើអ្នកធ្វើតេស្ត ដោយផ្តល់ជូននូវកាលប្រឡងច្រើនជាងមុនក្នុងមួយសប្តាហ៍ និងលទ្ធផលចេញឆាប់រហ័សជាងមុន ដោយបន្តរក្សាបាននូវទំនុកចិត្ត សុចរិតភាព និងសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់ស្ថាប័ននានាដែលទទួលស្គាល់លទ្ធផលនេះ។”
លោក ម៉ៅ ស្រេង មានប្រសាសន៍បន្ថែមទៀតថា “មតិកែលម្អរបស់អតិថិជនយើងចំពោះការអនុវត្តការធ្វើតេស្តលើកដំបូងរបស់យើងនៅក្នុងប្រទេសដ៏ទៃទៀតបង្ហាញថា ការធ្វើតេស្ត IELTS លើកុំព្យូទ័រក្នុងមជ្ឈដ្ឋានធ្វើតេស្តស្ងប់ស្ងាត់នៅក្នុងបន្ទប់កុំព្យូទ័រដែលប្រើសម្រាប់ការធ្វើតេស្តនេះ ជួយពួកគេឲ្យមានអារម្មណ៍ងាយស្រួលសម្រាប់ការធ្វើតេស្ត”។
លោកបានលើកឡើងថា “តាមរយៈតេស្ត IELTS អ្នកធ្វើតេស្តកំពុងទទួលបានការធ្វើតេស្តភាសាអង់គ្លេសដែលល្អបំផុត។ ពិន្ទុតេស្ត IELTS នេះ គឺជាឱកាសមួយក្នុងការបង្ហាញដោយមោទនភាពចំពោះសមត្ថភាពភាសាអង់គ្លេសរបស់អ្នកធ្វើតេស្តនៅក្នុងការធ្វើតេស្តយ៉ាងតឹងរឹងបំផុត និងអាចដណ្តើមជ័យលាភីលើការប្រកួតប្រជែងនានា មិនថាតាមរយៈការដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យដែលមានកិត្យានុភាពណាមួយ ឬនៅពេលអ្នកព្យាយាមស្វែងរកអាជីពការងារមួយដែលអ្នកប្រាថ្នាចង់បាននោះទេ។
“ស្ថាប័ន IDP Education គឺជាស្ថាប័នអប់រំអន្តរជាតិ និងបណ្តុះបណ្តាលភាសាអង់គ្លេសឈានមុខគេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 25 ឆ្នាំមកហើយ។ យើងមានក្តីសោមនស្សរីករាយក្នុងការត្រួសត្រាយផ្លូវនាំមុខគេសារជាថ្មីម្តងទៀតតាមរយៈការណែនាំនូវជម្រើសនៃការធ្វើតេស្តនេះជូនដល់អតិថិជនរបស់យើងដែលមានបំណងចង់ធ្វើតេស្តជាសាកលនេះ។
តេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រ អាចស្វែងរកបាននៅមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education ដែលមានអាសយដ្ឋានស្ថិតនៅទីតាំងមជ្ឈមណ្ឌល ACE សាខាទួលគោក អាគារ 08 ផ្លូវ 600 កែងផ្លូវ 307 សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់កន្លែងធ្វើតេស្ត សូមចូលទៅកាន់ https://www.idp.com/cambodia/ielts/computer/
អំពីតេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រតាំងពីចាប់ផ្តើមដំណើរការតេស្តនេះជាលើកដំបូងនៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ 2017 មក ការធ្វើតេស្ត IELTS លើកុំព្យូទ័រកំពុងត្រូវបានដាក់ឲ្យដំណើរការនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ រួមបញ្ចូលនូវការស្តាប់ ការអាន និងការសរសេរ។ ការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើដោយផ្ទាល់ទល់មុខគ្នាដដែល ដោយសារវាជាកត្តាបង្ហាញដែលអាចទុកចិត្តបានលើផ្នែកនៃការប្រាស្រ័យទាក់ទងគ្នា ហើយវាជាចំណុចដែលអតិថិជនរបស់យើងបញ្ជាក់ថាមានលក្ខណៈប្រកដប្រជានិងមានភាពជាក់ ស្តែងសម្រាប់ពួកគេ។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ នឹងមិនជំនួសឲ្យការធ្វើតេស្តលើក្រដាសទេ ផ្ទុយទៅវិញវាផ្តល់នូវជម្រើសក្នុងការធ្វើតេស្ត និងលទ្ធភាពទទួលបានការធ្វើតេស្តច្រើនជាងមុនបន្ថែមទៀត។
លទ្ធផលតេស្ត IELTS លើកុំព្យូទ័រ អាចទទួលបានចន្លោះពី 5-7 ថ្ងៃ ក្រោយការធ្វើតេស្តទាំងបួនផ្នែករួច។
ដៃគូរបស់ IELTS ប្តេជ្ញាចិត្តវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍតេស្តដើម្បីលើកកម្ពស់បទពិសោធន៍នៃការធ្វើតេស្ត IELTS ឲ្យបានកាន់តែល្អប្រសើរ។
IELTS គឺជាកម្មសិទ្ធិរួមរបស់ស្ថាប័ន្ធ British Council, IDP៖ ស្ថានប័ន IELTS Australia និងស្ថាប័នវាយតម្លៃភាសាអង់គ្លេស Cambridge Assessment English។
អំពីស្ថាប័ន IDP Education
ស្ថាប័ន IDP ជាក្រុមហ៊ុនចុះបញ្ជីដោយទីផ្សារភាគហ៊ុនអូស្ត្រាលី (ASX ) ដែលភាគហ៊ុន 50 ភាគរយជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យអូស្ត្រាលី។ ស្ថាប័ននេះជាស្ថាប័នឈានមុខគេក្នុងពិភពលោកនៅក្នុងវិស័យអប់រំអន្តរជាតិ។ យើងជួយនិស្សិតអន្តរជាតិឲ្យទៅសិក្សានៅប្រទេសដែលនិយាយភាសាអង់គ្លេស។ ភាពជោគជ័យរបស់យើង កើតចេញពីការផ្សារភ្ជាប់និស្សិតជាមួយនឹងវគ្គសិក្សាត្រឹមត្រូវនៅតាមស្ថាប័នអប់រំសមស្របនៅក្នុងប្រទេសដែលស័ក្តិសម។ យើងបានដំណើរការរយៈពេល 50 ឆ្នាំមកហើយ ដោយបង្កើតបាននូវបណ្តាញសម្រាប់ឱកាសជាច្រើន ដោយមានការិយាល័យនៅក្នុងប្រទេសច្រើនជាង 30។
យើងគឺជាសហកម្មសិទ្ធិដ៏មានមោទនភាពលើតេស្ត IELTS ដែលជាតេស្តភាសាអង់គ្លេសដ៏សំខាន់ និងពេញនិយមបំផុតមួយរបស់ពិភពលោក និងជាស្ថាប័នដំណើរការការបង្រៀនភាសាអង់គ្លេស 10 កន្លែងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ 2017 ស្ថាប័ន IDP ទិញយកភាគហ៊ុនក្រុមហ៊ុន The Hotcourses Group – ដែលជាម្ចាស់កម្មសិទ្ធិនៃគេហទំព័រអប់រំដ៏ល្បីបំផុតរបស់ពិភពលោក ដូចជា Complete University Guide, Whatuni និង Hotcourses Abroad ជាដើម។
IDP គឺជាបណ្តាញរស់រវើកសម្រាប់សិស្សនិស្សិត អតិថិជន សេវាកមុ្ម អតីតបញ្ញាវ័ន្ត និងនិយោជិត។
យើងរួមគ្នាធ្វើការងារនៅទូទាំងសាកលលោកដើម្បីជួយសិស្សនិស្សិតឲ្យសម្រេចបាននូវភាពជោគជ័យរបស់ពួក៕ ដោយ ៖ កូឡាប