Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាមី​រាជ​នី​អង់គ្លេស Elizabeth II ត្រូវ​ប៉ូលិស “​សួរសុខទុក្ខ​” បើក​រថយន្ត​មិន​ពាក់​…​ខ្សែក្រវ៉ាត់​សុវត្ថិភាព​!

​ស្វាមី​រាជ​នី​អង់គ្លេស ដែល​មាន​វ័យ ៩៧​ឆ្នាំ​ហើយ​នោះ បាន​ត្រូវ​ប៉ូលិស “​សាកសួរ​” ព្រោះ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ហើយ​២​ថ្ងៃក្រោយ បង្ក​ការប៉ះទង្គិច​មួយ ។​

ព្រះអង្គម្ចាស់​បើកបរ​រថយន្ត​ក្បែរ​វិមាន​មហាក្សត្រ​នៅ Norfolk ថ្ងៃទី ១៩/១ ។​

​នៅ​ថ្ងៃ​ទី ១៩ ខែ​មករា ប៉ូលិស Norfolk បាន​ទាក់ទង​ជាមួយ​ព្រះអង្គម្ចាស់​អង្គ​នេះ ក្រោយពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​ផ្សព្វផ្សាយ​រូបភាព​លោក Philip អាយុ ៩៧​ឆ្នាំ បើកបរ​តែម្នាក់ឯង​តាម​ផ្លូវ​សាធារណៈ​នៅ​ក្បែរ​វិមាន Sandringham ដោយ​រថយន្ត Land Rover ថ្មីស្រឡាង តែ​ភ្លេច​…​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ។​

​អ្នកនាំពាក្យ​ប៉ូលិស​ពោលថា ៖ “​យើង​បាន​បញ្ជូន​នូវ​ការ​ទូន្មាន​សមស្រប​” ដល់​ព្រះអង្គម្ចាស់ Philip ។ “​ប្រការនេះ សមស្រប​ទៅ​នឹង​ប្រតិកម្ម​ស្របតាម​ច្បាប់ ក្រោយពេល​រូបភាព​ទាំងនេះ​បាន​បង្ហាញ​ពី​ការបំពាន​” ។​

២​ថ្ងៃ​មុននេះ​ព្រះអង្គម្ចាស់ Philip បាន​បង្ក​ការប៉ះទង្គិច​ចរាចរ​មួយ​នៅ​តំបន់​ក្បែរ​នេះ​ដែរ បាន​ធ្វើឲ្យ​រថយន្ត​របស់​លោក​ផ្អៀង​តែ​ពុំ​បង្ក​គ្រោះថ្នាក់ ។​

​យ៉ាងនេះ​ក្តី​ទង្វើ​ខាងលើ​បាន​ធ្វើឲ្យ​ស្ត្រី​ម្នាក់​បាក​ដៃ​ហើយ​គាត់រ​អ៊ូ​ថា គាត់​ពុំ​ទទួលបាន​ការសុំ​ទោស​ពី​សំណាក់​ព្រះអង្គម្ចាស់​ឬ​គ្រួសារ​មហាក្សត្រ​ទេ ។​

​ប៉ុន្តែ​ក្នុង​ប្រកាស​មួយ​របស់​ប៉ូលិស​ឲ្យដឹងថា ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ហើយ​នឹង​មាន​ដំណោះស្រាយ​សមស្រប​មួយ ។​

​គិត​ទៅ​គ្មាន​អ្នកណា​នៅ​លើ​ច្បាប់​បាន​ទេ​!

​ចន្ទ្រា​

×