Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​ខណ្ឌ សង្កាត់​ត្រូវ បន្តសកម្មភាព​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​រាជធានី​

​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ អាជ្ញាធរ​ពាក់ព័ន្ធ​បន្តសកម្មភាព រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​អោយ​ដូច​ភ្លៀងរលឹម លោក បាន​បញ្ជា​បែបនេះ ខណៈ​លោក កោះប្រជុំ​ជាមួយ អាជ្ញាធរ ខណ្ឌ​ទាំង​១២ និង សង្កាត់ ដើម្បី ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្ដីពី ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ប្រសិទ្ធភាព កាលពី​រសៀល​ថ្ងៃទី​២២ មករា ឆ្នាំ​២០១៩ សាលា​រាជធានី​ភ្នំពេញ ។​

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ ក្រោយពី​ដាក់ចេញ​នូវ​សេចក្តីណែនាំ​លេខ 007/17 ស​ណន​ចុះ​ថ្ងៃទី 8 ខែសីហា​ឆ្នាំ 2017 ស្ដីពី ការដោះស្រាយ​ចរាចរ និង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ សាធារណៈ​ក្នុង រាជធានី​ភ្នំពេញ​ក្នុងនោះ​ផ្លូវ សំខាន់​ចំនួន 11​ខ្សែ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​អនុវត្ត​វិធាន​ការរួម​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​កត់សម្គាល់​ឃើញថា មាន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ដឹង​អំពី​ព្រំដែន​នៃ​កម្មសិទ្ធិ​និង​ជា​ប្រយោជន៍​សាធារណៈ​ដោយបាន​កែប្រែ​ទម្លាប់​និង​ឥរិយាបទ​នៃ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈហើយ​បាន​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ គឺ​បានទទួល​ការគាំទ្រ​ពី​មហាជន​ដ៏​ច្រើន​លើសលប់​។​

លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស កងកម្លាំង សមត្ថកិច្ច អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងនោះ​រដ្ឋបាល​ខណ្ឌ​ទាំង 12 សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល កងរាជអាវុធហត្ថ​រាជធានី រួមជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​មន្ទី​ដែនដី​រៀបចំ​នគររូបនីយកម្ម​សំណង់​និង​សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ជា​សេនាធិការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​វិធានការ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ស្រម​តាម សេចក្តីណែនាំ​នេះ​។​

លោក ឃួ​ង​ស្រេង ក៏បាន​ដាក់​ផែន​ការណ៍​ថា ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០១៩ ការប្រើប្រាស់​ចិញ្ចើមផ្លូវ​និង​ទ្រូងផ្លូវ ការធ្វើ​រោងបុណ្យ និង​កម្មវិធី​ផ្សេងៗ ម្ចាស់​កម្មវិធី​ត្រូវ​លើកសំណើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ភ្ជាប់​នូវ​កិច្ចសន្យា និង​គំរូ ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​សំណើរ​ទៅនឹង​កម្រិត​ប្រើប្រាស់​ចាំបាច់​មិន​ឲ្យ​លើស​០១ /០២ នៃ​ទ្រូងផ្លូវ​និង​ត្រូវ​រៀបចំ​កំលាំង​សមស្រប​ដើម្បី​សម្រួល​ចរាចរណ៍​។​

ក្នុង​កិច្ចប្រជុំ​នោះ​រដ្ឋបាល​រាជធានី់​ភ្នំពេញ​បានចេញ​សេចក្តីណែនាំ​អោយ​ប្រជាពលរដ្ឋ​ម្ចាស់​លំនៅស្ថាន ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ​សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ដើម្បី​ធ្វើការ​សម្រួល​និង​រៀបចំ​ទីតាំង​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ខ្លឹមសារ​ណេ​នាំ​ខាងលើនេះ​។​ក្នុងករណី​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធារណៈ​វិស័យ​ឯកជន​និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងឡាយណា​មិន​ចូលរួម​អនុវត្តតាម​សេចក្តី​ខ្លឹមសារ នៃ​សេចក្តីណែនាំ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង 12 និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​រដ្ឋបាល រួមមាន​បិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភា​រះ រុះរើ​សំណង់​។​ល​។ ក្នុងករណី​ចាំបាច់​ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​។ លោក បាន ដាក់​ផែន​ការណ៍​បែបនេះ ខណៈ​២ ឬ​៣​ថ្ងៃ​កន្លងមក មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​ថា ចៅហ្វាយក្រុង អត់​មាន សមត្ថភាព​គ្រប់គ្រង រឿង​រថយន្ដ ធុន​ធំ​ចូល​ក្រុង រឿង​ការ ទប់ស្កាត់ ចោ​លួច ចោ​ឆក់ ប្លន់ បរិស្ថាន គ្រឿងញៀន ល្បែង ស៊ីសង​គ្រប់​ប្រភេទ និង​ចរាចរ​ណ៏​នៅតាម​ដងផ្លូវ សំខាន់ៗ ឃើញថា​ការកកស្ទះ​ស្ទើ​រាល់ថ្ងៃ អាជ្ញាធរ​មិន​ខ្ចី​យក​ភ្នេ​ក​មើល​សោះ ។​

ជាមួយគ្នា​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​បន្ថែមថា ៖ ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង​និង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ត្រូវ​ចេញចូល​រាជធានី​ភ្នំពេញ​ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​និង​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ក្នុងការ​លើកដាក់​ផ្ទេរ​ទំនិញ បាញ់​បេតុង ឬ ឈប់​សំចត​ដោយ​អនាធិបតេយ្យ​។​

ក្នុងករណី​បម្រើឱ្យ​ការងារ​សំណង់​ម្ចាស់​ការដ្ឋាន​ត្រូវ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​បាញ់​បេតុង​និង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ត្រូវ​ចត រថយន្ត​របស់ខ្លួន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ដាក់​ស្លាក​សញ្ញា​សម្គាល់​ការដ្ឋាន​និង​ត្រូវ​រៀបចំ​កម្លាំង​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​៕ ​ដោយ ​៖ ​កូ​ឡាប​

×