Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរ​ឯកសារ​ចំនួន ៨៨ ទូរ ដែលជា​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកស្រី ត្រូវបាន ប្រគល់ជូន​ដល់​អធិការដ្ឋាន​ក្រុង​.​ស្រុក ទាំង ៨ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៨០ ទូទាំង​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ ២​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​២២ ខែមករា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើពិធី​ប្រគល់​នឹង​ទទួល ទូរ​ដាក់​ឯកសារ​ចំនួន ៨៨ ទូរ ដែលជា​អំណោយ​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកស្រី ហ៊ុន គឹម​ឡេង ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត ស្វាយរៀង​បានប្រគល់​ជូន​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង​-ស្រុក ទាំង ៨ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-សង្កាត់​ទាំង៨០។

​ពិធី​ប្រគល់​ទទួល​ទូរ​ដាក់​ឯកសារ​នេះដែរ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោកស្នងការ​នគរបាល​ខេត្ត បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្ត​សេចក្តីណែនាំ​លេខ ០០៣ ស​ណន ស្តីពី​ការពង្រឹង​បន្ថែម​ប្រសិទ្ធភាព​ការងារ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំ​ខែមករា និង​ទិសដៅ​ខែកុម្ភ​: ឆ្នាំ​២០១៩ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា ស្នងការរង លោក​អនុប្រធាន​សេនាធិការ លោក​អនុប្រធាន​ការិយាល័យ​ក​ណ្តា​ល លោក លោកស្រី​នាយ នាយរង​ការិយាល័យ លោក​អធិការ លោក​អធិការរង​ទទួល​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៨​ក្រុង​/​ស្រុក លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៦០៩ និង​៦១១ លោកនាយ​ផ្នែក​សេនាធិការ និង​កិច្ចការ​ប៉ុស្តិ៍ ទាំង ៨​ក្រុង​/​ស្រុក លោក លោកស្រី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង ៨០​ប៉ុស្តិ៍ លោកនាយ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន លោក លោកស្រី​នាយ នាយរង​ផ្នែក និង​មន្ត្រី​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍ និង​សរុប​ផែនការ សរុប​វត្តមាន ២៦៧ ស្រី ១០ នាក់ ៕ ដោយ ៖ ​វ៉ៃ​គោ​

×