Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​តាមច្បាប់​ចំពោះ វត្តមាន​ទណ្ឌិត សម រ​ង្ស៉ី បើសិន​ជាមាន​សំណើ​ណាមួយ​ពី​តុលាការ​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​វត្តមាន​របស់ ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​សង្គ្រោះ​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា បើសិន​ជាមាន​សំណើ​ណាមួយ​ពី​តុលាការ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ការធ្វើ​មាតុភូមិនិវត្តន៍​របស់ សម រ​ង្ស៉ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ពីព្រោះ​ការចាកចេញ​ពី​មាតុភូមិ​របស់ សម រង្សី ក៏​ជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​រូបនេះ ​។​

​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ទៀតថា​៖ ការប្រើប្រាស់​មាតុភូមិនិវត្តន៍​របស់ សម រង្ស៊ី ទោះបីជា​តាមរយៈ​ក្រុម ឬ​អង្គការ​ណាក៏ដោយ ដើម្បី​បង្កើតជា​រូបភាព​នយោបាយ​ពាក់ព័ន្ធ​ទៅនឹង សកម្មភាព​នៃ​អតីត​គណបក្ស ដែល​ត្រូវបាន​រំលាយចោល តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧ ត្រូវបាន​ចាត់ទុកជា​អំពើ​ប្រឆាំងនឹង​អំណាចតុលាការ​ពិតប្រាកដ ដែល​ច្បាប់​បានកំណត់ និង​ហាមប្រាម​ ។​

​លោក ផៃ ស៊ី​ផាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល សូមបញ្ជាក់ថា គឺ​នៅតែ​រក្សា និង​គោរព​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា រវាង​អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ ក៏ដូចជា​អំណាចនីតិប្បញ្ញត្តិ​ផងដែរ​។ នៅក្នុង​បរិការណ៍​នេះ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ រាជរដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នឹង​ចាត់វិធានការ​អនុវត្ត​តាម​អំណាច​ផ្លូវច្បាប់​»៕​ ដោយ​៖​រចនា​

 

×