Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់​វាចារ​នឹង​ថ្លែង​! ដើម្បី​ចង់បាន​ឡាន​ថ្មី ស្ត្រី​ក្មេង​ម្នាក់​នេះ​ហ៊ាន​ដោះអាវ​បង្ហាញ​ដើមទ្រូង​ដល់​មេកា​រធនាគារ សង្ឃឹមថា​នឹង​បាន​…​ខ្ចីលុយ​! (វីដេអូ)

​ក្រោយពេល​រង​ការបដិសេធ​មិន​ឲ្យ​ខ្ចី​លុយ​ធនាគារ​មួយនៅ Kazan សាធារណៈរដ្ឋ Tatarstan ចំណុះ​រុស្ស៊ី ស្រី​វ័យក្មេង​ម្នាក់ បាន​ប្រឹង​បញ្ចុះបញ្ចូល​អ្នកគ្រប់គ្រង​ប្តូរ​ចិត្ត​តាមរយៈ​ការ​ដោះអាវ​បង្ហាញ​…​ដើមទ្រូង ។​

​អតិថិជន​ដោះអាវ​ព្រលែង​ទ្រូង​នៅមុខ​មេកា​រធនាគារ ។

​តាម​នោះ​នាង Yulia Kuzmina អាយុ​ប្រមាណ ២០​ឆ្នាំ បាន​ទៅ​កាន់​ធនាគារ ដើម្បី​សុំ​កម្ចី​ប្រាក់​ដើម្បី​ទិញ​រថយន្ត​ថ្មី ។​

​នាង​បាន​បំពេញ​ឯកសារ​ចាំបាច់ ប៉ុន្តែ​ចុងក្រោយ​ត្រូវបាន​មេការ​ធនាគារ​បដិសេធ ព្រោះ​គេ​ថា​នាង​ជា​អតិថិជន​ពុំ​ផ្តល់​ជំនឿ​រំ​លោះ​ធនាគារ ។​

…​ស្រាប់តែ​នាង​អង្វ​ករ​មួយសន្ទុះ រួច​ក៏​ដោះអាវ​បង្ហាញ​ដើមទ្រូង​នៅ​ពីមុខ​មេការ ។ មេការ​រូប​នេះ​ពិតជា​ប្រឹង​រក្សា​ស្មារតី​នឹងនរ ហើយ​ទូន្មាន​នាង​កុំឲ្យ​ធ្វើបែបនេះ ។​

​នៅ​ពុំ​ព្រម​បញ្ឈប់​ឡើយ អាវទ្រនាប់​របស់​នាង​ចុង​ក្រោយ​ត្រូវ​បាន​កន្ត្រាក់​ចេញ​បង្ហាញ​សុដន់​មូលក្លំ រួច​ស្រែកថា ៖ “​នេះ​ឯង​ជា​ទ្រព្យ​ថ្លៃ​បំផុត​របស់​ខ្ញុំ​!” ។ អ្នកគ្រប់គ្រង​ទាល់​តម្រិះ​ក៏​យក​អាវ​ក្រៅ​ដើរ​សំដៅ​មក​ពាក់​ឲ្យ​នាង​រួច​ទាញ​ដៃ​រុញចេញ​ក្រៅ ។​

​តាម Daily Mail ឲ្យដឹងថា នាង Kuzmina សារភាពថា នេះ​ជា​រឿង​ពិត​ហើយ “​ខ្ញុំ​កំពុង​ស្ថិតក្នុង​ស្ថានភាព​លំបាក ។ អ្នកវាយតម្លៃ​ខ្ញុំគេ​ពុំ​ដឹង​ថា ខ្ញុំ​កំពុង​ប្រឈម​នឹង​រឿង​អ្វី​ទេ​?​។​

​យ៉ាងណា​រឿង​ដែល​ប្រាកដ​នោះ គឺ​ធនាគារ​នេះ​ពុំ​បាន​យល់ព្រម​ឲ្យ​នាង​ខ្ចីលុយ​ឡើយ ៕ ចន្ទ្រា​

×