បាត់ដំបង ៖ នៅថ្ងៃទី២៣ មករា ២០១៩ មានប្រជាពលរដ្ឋម្នាក់ស្លាប់ ដោយសារផ្ទុះគ្រាប់មីន នៅពេលចូលទៅកាប់ឫស្សី។ គ្រោះថ្នាក់នេះកើតឡើង នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ សែម សារី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុកថា ឈាមកូនខែ្មរបន្តហូរមិនឈប់នៅឡើយ ដោយសារមរតកនៃសង្គ្រាម យើងកំពុងខិតខំព្យាបាលមុខរបួសនេះ ដើម្បីមនុស្សជំនាន់នេះ និងជំនាន់ក្រោយទៀត អស់ទុក្ខភ័យ៕ ដោយ ៖ រចនា