ក្រពើទាំង២ ត្រូវបានដាក់ឈ្មោះថា Hector និង Luiza ត្រូវបានគេឲ្យបន្តពូជនឹងគ្នាតាំងពីឆ្នាំ ១៩៧៣ ប៉ុន្តែគ្មានកូនក្រពើបន្តពូជមួយទេ។
ក្រពើ១គូ ញីឈ្មោលរស់នៅជាមួយគ្នា ៥០ឆ្នាំ តែគ្មានកូន ។
ថ្មីៗនេះទើបអ្នកស្រាវជ្រាវនៅសួនសត្វ Poznan រកឃើញថា បញ្ហាស្ថិតនៅត្រង់ទំហំនៃប្រដាប់បន្តពូជរបស់…អាឈ្មោល ។
នាង Malgorzata Jigyla បុគ្គលិកសួនសត្វឲ្យដឹងថា ៖ “ស៊ុតត្រូវបានផលិតច្រើនដង តែក្រពើញីពុំបានមាន “គភ៌” ឡើយ ។ តាមនាងហេតុការណ៍នេះ ទើបត្រូវបានទម្លាយចេញ បន្ទាប់ពីក្រុមគ្រូពេទ្យឯកទេសមកពីអាល្លឺម៉ង់ មកកាន់សួនសត្វនេះប៉ុណ្ណោះ ។
តាមពិតទៅអាឈ្មោលវា “ខ្សោយផ្លូវភេទ” ហើយប្រដាប់ភេទរបស់វា… តូចខ្លាំងពេក ។ ដូច្នេះឯងទើបអាឈ្មោល -Hektor- វាសាហាវ និងតែងគ្រហឹមសម្លុតភ្ញៀវទេសចរមកទស្សនា ព្រោះវាមានអារម្មណ៍…មួរម៉ៅ ។
តាមពិតទៅក្រពើញីទេ ដែលគួរឲ្យអាណិត មិនបាន “សប្បាយ” ហើយថែមទាំងគ្មានកូននៅនឹង…គេ ។
អ្នកវិទ្យាសាស្ត្រនោះពេលនេះវាជ្រុល ហើយប្រសិនចង់ក្លូនបង្កើតកូនសិប្បនិម្មិតនោះ ព្រោះវាចាស់ពេក ៕ ចន្ទ្រា