Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន បង្ហាញ​នូវ​ការគាំទ្រ និង​សហការ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​

​ភ្នំពេញ ​៖ នៅ​រសៀល ថ្ងៃទី​២៤ ខែមករា គ​.​ស ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Dmitry Kobylkin រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន នៃ​សហព័ន្ធរុស្ស៊ី​ ។​

​លោក Dmitry Kobylkin បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានទទួល​ស្វាគមន៍​រូបលោក និង​គណប្រតិភូ​ជាន់ខ្ពស់​របស់​រុស្ស៊ី​មកកាន់​កម្ពុជា​។ លោក Kobylkin បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​រុស្ស៊ី គឺមាន​តាំងពី​យូរលង់​មកហើយ អាច​និយាយបានថា​តាំងពី​ឆ្នាំ ១៩៥៦​មក​ម្លេះ​។ ទន្ទឹមនឹងនេះ លោក Kobylkin បាន​ជម្រាបជូន សម្តេច​តេ​ជោ ផងដែរ​អំពី​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​ពេលនេះ គឺ​ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា​សហប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី​។ លោក Kobylkin បង្ហាញ​នូវ​ការគាំទ្រ និង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​តាម​គម្រោង លោក Kobylkin នឹង​ពិភាក្សា​ការងារ​ជាមួយ ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ផ្តោតទៅលើ​ការពិនិត្យ​លើ​លទ្ធផល​ដែល​រដ្ឋាភិបាល​ទាំងពីរ​បានសម្រេច​ជាមួយគ្នា​កន្លងមក ពិសេស​នឹង​រៀបចំ​ផែនការ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម , បច្ចេកទេស រួមទាំង​វិទ្យាសាស្ត្រ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន លោក Kobylkin ដែល​ត្រូវបានតែងតាំង​ជា​សហប្រធាន​នៃ​គណកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី​។ ពិតណាស់ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​រុស្ស៊ី គឺមាន​ជា​យូ​លុង​ណាស់​មកហើយ ដែលជា​សក្ខីភាព​មានដូចជា សាលា​តិក​ណូ និង មន្ទី​ពេទ្យ​សូ​វៀត​ដែល​កសាង​នៅ​កម្ពុជា​។ ទំនាក់​ទង​រវាង​ប្រទេស​យើង​ទាំងពីរ​កំពុងតែ​មានកា​រ​រីកចម្រើន​ល្អ​គួរអោយកត់សម្គាល់​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប លោក Kobylkin បន្ត​ពិភាក្សា​ការងារ​អោយបាន​ស៊ីជម្រៅ​បន្ថែម​ជាមួយ ឯ​.​ឧ ប្រាក់ សុខុន នៅ​ថ្ងៃស្អែក​នេះ ហើយ​សូម​ពិនិត្យមើល​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​រុស្សី​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​វិស័យ​បរិស្ថាន​។ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ និង​ជូ​ពរ​ឲ្យ​គណប្រតិភូ​ជាន់ខ្ពស់​ទាំងអស់​ទទួល​បាន​ជោគជ័យ​នៅក្នុង​បេស​សកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ​៕ ​ដោយ ​៖ ​កូ​ឡាប​

×