នេះជាមេរៀនមួយសម្រាប់ខែមករា ដើមឆ្នាំ ២០១៩ ណា៎! រឿងហេតុគឺ សិស្សជប៉ុនម្នាក់ ព្រោះតែប្រមូលផ្តុំអារម្មណ៍លើមេរៀនជ្រុលពេកក៏ច្រឡំដោតប្រដាប់ស្តាប់លើរន្ធសម្រាប់ដាក់ទុយោនៃប្រអប់ទឹក…សណ្តែកដែលមានយីហោ Marusan ។ ហួសចិត្តនឹងទង្វើរបស់ខ្លួន គាត់បានថតរូបនេះហើយបង្ហោះលើ Tweet ។
គាត់សរសេរ ហាក់ដូចជាគ្មានសំឡេងអ្វីសោះពិតជាចម្លែក ។ ខ្ញុំទេតើដែលចម្លែក…នោះ ។
គាត់បានបង្ហោះរូបភាពនេះនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨ ហើយពុំដឹងថា ព្រោះគួរឲ្យអស់សំណើចដែរឬអ្វីបានជាមានអ្នក Like ដល់ទៅ ១១៧.០០០នាក់ និងជាង ៣៤.០០០ re-tweet ។
គ្រាន់តែឃើញបែបនេះភ្លាមក្រុមហ៊ុន Marusan បានធ្វើនូវការងារមួយគ្មានអ្នកណានឹកស្មានដល់! ។ ផលិតឧបករណ៍ស្តាប់ភ្លេង Mp3 បង្កប់ក្នុងប្រអប់ទឹកសណ្តែក។
“Marsan soy Milk MP3 Player”
និយាយរួមប្រអប់ទឹកសណ្តែក និងឧបករណ៍ស្តាប់ភ្លេង Marusan មានទំហំដូចគ្នា គ្រាន់តែត្រង់អក្សរចំណុះ 250ml គេជំនួសដោយ “១៦GB” ហើយអក្សរ “Soy Milk” ប្តូរទៅ “MP3 player” ។
រន្ធដោតក៏មានទំហំនឹងស្ថិតនៅទីតាំងដូចគ្នាដែរ ។
កន្លែងរ៉ាយរ៉ាប់ព័ត៌មានពី “ទឹកសណ្តែក” ត្រូវបានជំនួសដោយពាក្យ “ស្រឡាញ់” “អរគុណ” “ជក់ចិត្ត” ហើយ…ល្បែងរបស់ Internet ។
Marusan នៅសង្កត់ធ្ងន់ថាវាជាល្បែងកម្សាន្តគ្មានទីបញ្ចប់ ។
មានគន្លឹះតូចមួយសម្រាប់បើក MP3 ។
ជាទូទៅវាគឺជាឧបករណ៍ MP3 ដែលមានតម្លៃប្រមាណ ៦USD កាលពី១០ឆ្នាំមុន ។ គេអាចស្តាប់វិទ្យុ , ថតសំឡេង… ។
សាកល្បង “វះកាត់” ខាងក្នុងមើល!
តាមពិតទៅវាជាប្រអប់ទឹកដោះគោ “ទទេ” មានតែឧបករណ៍ MP3 ហើយគ្មានអ្វី…ពិសេសសោះ ។
លេខកូដរបស់ MP3 ខាងក្នុង “GH-YMPD16-GM” ផលិតដោយ GREEN HOUSE ។
មានរន្ធសម្រាប់ដោត USB ដើម្បីសាកថ្ម ទាញយកបទចម្រៀងហើយក៏អាច copy ទិន្នន័យបានដែរ ។
វាអាចជួយឲ្យអ្នកស្តាប់បានបទចម្រៀង រយៈពេល ១០ម៉ោង ។ ប៉ុន្តែនេះគឺជប៉ុន! គេពុំបានដាក់លក់ជាទូទៅទេណា៎! ទុកគ្រាន់សម្រាប់ការចាប់រង្វាន់លេងៗប៉ុណ្ណោះ ! ។
ប៉ុន្តែផលដ៏ធំធេងគឺ…ការផ្សាយពាណិជ្ជកម្ម Marusan ៕ ចន្ទ្រា