ព័ត៌មានចុះផ្សាយលើ News York Time ឲ្យដឹងថា លោក Trump តែងពិសារ Diet Coke ១២កំប៉ុង ក្នុង១ថ្ងៃៗ ដែលទម្លាប់បែបនេះធ្វើឲ្យកើនឡើងនូវហានិភ័យរងជំងឺច្រើនមុខ អ្នកជំនាញការខាងអាហាររូបត្ថម្ភ Harvard បណ្ឌិត Vasanti Malik ឲ្យដឹងថា ៖ “បរិមាណភេសជ្ជៈមានហ្គាសនេះពិតជាច្រើនណាស់!។
សុខភាពរបស់ប្រធានាធិបតី ត្រាំ កំពុងក្លាយជាប្រធានបទមួយ ក្រោយពេលថ្លែងការណ៍ថា Jerusalem ជារដ្ឋធានីអ៊ីស្រាអែល កាលពីថ្ងៃពុធ សប្តាហ៍មុន។ ការនិយាយពុំបានច្បាស់នោះ ពុំដឹងថា បណ្តាលមកពីការផឹកភេសជ្ជៈមានហ្គាសនេះច្រើនពេកដែរឬទេ?
មានសារធាតុ aspartame ប្រមាណ 180mg ក្នុង Diet coke ១កំប៉ុង ដូច្នេះមានន័យថា លោក Trump បានស្រូបចូលសារធាតុបង្ករសជាតិផ្អែម ២.១៦០mg/ថ្ងៃ ។ បរិមាណនេះ ថ្វីត្បិតស្ថិតក្នុងកំរិតដែល FDA អនុញ្ញាត (មិនឲ្យលើស ៣.៧៥០mg) ប៉ុន្តែហានិភ័យនៃការកើតជំងឺ បញ្ញាចុះខ្សោយ ស្ត្រូក…គឺប្រាកដជាមាន។
ការស្រាវជ្រាវថ្មីៗនេះបង្ហាញថា អ្នកបរិភោគទឹកក្រូចប្រភេទសម្រាប់អ្នកខ្លាចធាត់ ធ្វើឲ្យកើតមានហានិភ័យ និងជំងឺធ្លាក់ចុះសតិបញ្ញា ឬស្ត្រូកលើសអ្នកធម្មតា ៣ដងឯណោះ។ ការស្រាវជ្រាវនៅពុំទាន់បានដឹងពីប្រតិកម្មរបស់វាក្នុងសរីរាង្គយ៉ាងណាខ្លះនៅឡើយទេ ប៉ុន្តែចំណុចជារួមដែលពិនិត្យឃើញនោះគឺវាធ្វើឲ្យគម្លាតសរសៃឈាម។
ម្យ៉ាងទៀតប្រៀបនិងប្រភេទមានស្ករធម្មជាតិ ថ្វីត្បិតវាល្អជាង តែវានឹងបណ្តាលឲ្យ… “ញៀន” -ខួរក្បាល “ចូលចិត្ត” គ្រឿងផ្អែម អាចជំរុញទៅកើតរោគទឹកនោមផ្អែម។
លើសពីនេះ ការបរិភោគច្រើនពេកវា នាំឲ្យមានការប្រែប្រួលប្រព័ន្ធសត្វល្អិត មានប្រយោជន៍នៅក្នុងពោះវៀន ជាហេតុបណ្តាលឲ្យកើតបញ្ហាដល់ការបំប្លែងរបស់សរីរាង្គ។
បណ្ឌិត Malik ចាត់ទុកថា ការបរិភោគ Diet coke ជាង១០កំប៉ុង ក្នុង១ថ្ងៃៗ ជាទង្វើបង្កឲ្យទៅជា…ញៀន!៕ ចន្ទ្រា