ខេត្តស្វាយរៀង ៖ រថយន្ត២គ្រឿង ត្រូវបានលោកចោរធ្វើសកម្មភាពលួចយកទៅបាត់បានសម្រេច ដោយពុំបានធ្វើឱ្យរំខានដល់ម្ចាស់ផ្ទះក៏ដូចជាសមត្ថកិច្ចមូលដ្ឋាននោះទេ។ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងក្នុងចន្លោះចាប់ពីម៉ោង១ ទៅម៉ោង៣ រំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានឱ្យដឹងថា ៖ រថយន្ត ទី១ដែលត្រូវបានចោរលួចយកទៅបាត់នោះម៉ាកបាឡែនពណ៍ទឹកប្រាក់ផលឹតនៅឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2U8050 ជាកម្មសិទ្ធរបស់ឈ្មោះ មាស សាម៉ី ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅសព្វថ្ងៃភូមិស្រះវង់សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ជាគ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តក្រុងស្វាយរៀងខេត្តស្វាយរៀង។
ប្រភពខាងលើបានឱ្យដឹងទៀតថា ៖ នៅមុនពេលកើតជនរងគ្រោះពុំបាននៅផ្ទះទេដោយបានទុករថយន្តនៅខាងមុខផ្ទះរបស់ខ្លួនហើយក៏ពុំបានចាក់សោរថយន្តឱ្យបានត្រឹមត្រូវផងដែរដោយសាខ្លួនមានជម្ងឺប្រញាប់ទៅមន្ទីរពេទ្យដោយយកប្រពន្ធទៅជួយកំដមានតែឪពុក ម្តាយចាស់ៗនៅចាំផ្ទះតែប៉ុណ្ណោះលុះភ្លឺឡើងទើបដឹងថាបាត់រថយន្តតែម្តង។
សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ៖ ដោយឡែកមួយករណីទៀតបានកើតឡើងនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិតបានបាត់រថយន្តមមួយគ្រឿងទៀតម៉ាកហាយឡែនឌ័ពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2W 0106 ប្រភេទម៉ាស៊ីន៤ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាអ្នកក្លាហានដែលហ៊ានចូលលួចរថយន្តដល់ក្នុងផ្ទះដោយគ្មានរអែងចិត្តអាណិតម្ចាស់ទ្រព្យអីបន្តិចដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថានេះគឺជាករណីមួយថ្មីមួយទៀតដែលបានកើតឡើងនៅលើទឹកដីនៃខេត្តស្វាយរៀងដោយរយៈពេលតែក្នុងមួយយប់មានលោកចោរមកលួចរថយន្តម្តង២គ្រឿងដូច្នេះគួរបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីការពារទ្រព្យសម្បត្តិខ្លួនឯងផងទើបជាការប្រសើរ ៕ ដោយ ៖ វ៉ៃគោ