ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ គម្រោងទី១នៃ បុរីអារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ បានធ្វើការប្រគល់គេហដ្ឋានជូនអតិថិជន ដែលក្នុងនោះមានផ្ទះសរុប ២៣៣ផ្ទះ ដោយមានទាំង ផ្ទះហាង វីឡាកូនកាត់ និងវីឡាភ្លោះ។ ដែលពិធីនេះបានធ្វើឡើងនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា អារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ (បុរីអារ៉ាតា) គឺជាគម្រោងមួយរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនគ្រីដ គ្រុប (Creed Group) ដែលបានបញ្ចប់គម្រោងប្រមាណ ១០០គម្រោងនៅក្នុងតំបន់អាស៊ី ដែលរួមមានប្រទេសជប៉ុន កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ឡាវ បង់ក្លាដេស មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលគម្រោងទាំងអស់មានតម្លៃសរុប១,៦ប៊ីលានដុល្លារ។ ។រីឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន គ្រីដ គ្រុប បានអភិវឌ្ឍគម្រោងចំនួន ៣ធំៗ គឺ គម្រោងទី១ ខុនដូបូដាយជូ(Bodaiju) គម្រោង ទី២ បុរីមហាសែនសុខ (Borey Maha Scnsok) ដែលគម្រោងទាំងពីរ នេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ព្រមទាំងបានលក់អស់កាលពីឆ្នាំកន្លងទៅនេះ។ ដោយឡែក គម្រោងទី៣ អារ៉ាតាហ្គាដិន រ៉េស៊ីដិនស៍ (Borey ARATA) គម្រោងបុរីលំនៅឋានជប៉ុន បុរី អារ៉ាតា បានវិនិយោគគម្រោងសាងសង់របស់ខ្លួនក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរីអារ៉ាតា បានបោះទុនវិនិយោគនៅលើផ្ទៃដីទំហំ ៧ហិចតា ដែលមានផ្ទះសរុបចំនួន ៧៣៧ផ្ទះ ដោយផ្នែកទី១ មានផ្ទះសរុបចំនួន ២៣៣ផ្ទះ ផ្នែកទី២ មានផ្ទះសរុបចំនួន ២៦៩ផ្ទះ និងផ្នែកទី៣ មានផ្ទះសរុបចំនួន ២៣៥ផ្ទះ ដែលមានទុនវិនិយោគប្រមាណ៦០លានដុល្លារ។ គម្រោងបុរីជប៉ុន អារ៉ាតា គឺជាប្រភេទផ្ទះលំនៅដ្ឋាន វីឡាទោល វីឡាកូនភ្លោះ វីឡាកូនកាត់ និងផ្ទះហាងដែលមានរចនាបថបែបសម័យទំនើប អមជាមួយធម្មជាតិបៃតង ដែលជាស្ថាបត្យកម្មជប៉ុនដ៏ល្អឥតខ្ចោះ និងគុណភាពគំរូបទដ្ឋាន ដែលគ្រប់គ្រងដោយអ្នកជំនាញជប៉ុនដែលមានបទពិសោធច្រើនឆ្នាំ ដោយវិស្វរកដ៏ជំនាញៗរបស់បុរីអាវ៉ាតា ប្តេជ្ញាចិត្តនឹងនាំយកមកនូវគុណភាពពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។ តាមរយៈការខិតខំប្រឹង និងយកចិត្តទុកពីក្រុមការងារសាងសង់ និងគណៈគ្រប់គ្រងបុរីអាវ៉ាតា ជឿជាក់ថាអតិថិជនរបស់បុរីជប៉ុនអារ៉ាតា ពិតជាមិនខកបំណងឡើយ ក្នុងការគាំទ្រលើគម្រោងបុរីជប៉ុនមួយនេះ។
បន្ថែមពីនេះទៅទៀត ដោយផ្អែកតាមប្រសាសន៍ របស់លោកអគ្គនាយកក្រុមហ៊ុនគ្រីដ ខេមបូឌៀរ លោក EguchiTakachi បានថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីប្រគល់គេហដ្ឋានផ្នែកទី១ ជូនអតិថិជន អារ៉ាតាហ្គាដិន រ៉េស៊ីដិនស៏បានលើកឡើងយ៉ាងដូច្នេះថា ការប្តេជ្ញាចិត្តក្នុងការនាំមកជូននូវគុណភាពដ៏ល្អឥតខ្ចោះពីក្រុមការងារសាងសង់ ជាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យមួយនេះ។ ប្រសិនបើមិនមានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងការគ្រប់គ្រងគុណភាពយ៉ាងល្អនោះទេ គម្រោងមួយនេះច្បាស់ជាមិនអាចដំណើរការទៅបានយ៉ាងរលូននោះឡើយ។ ដូចនេះក្រុមហ៊ុនគ្រីដ គ្រុប នឹងនៅតែបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ថា គម្រោងអភិវឌ្ឍទាំងអស់របស់យើងនឹងស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពឱ្យបានរឹងមាំនូវគ្រប់ដំណាក់កាលទាំងអស់។
បើតាមលោក Shuji Kato ជានាយកផ្នែករចនា និងសាងសង់សង្ឃឹមថា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ តាមរយៈរបៀបរស់នៅ ដោយការច្នៃប្រឌិត ពីប្រទេសជប៉ុនមកកាន់បុរីអារ៉ាតា។ ការរចនាគំនិតបែបថ្មី។ លោកអ្នកអាចមើលឃើញការរចនានៃអគារ និងគ្រឿងបរិក្ខារនៅបរិវេណនេះ ជាការរចនា ដែលនាំមកនូវ អារម្មណ៍កក់ក្តៅបែបធម្មជាតិ។ បន្ថែមពីលើការប្រគល់គេហដ្ឋានជូនអតិថិជននេះ ពួកយើងរីករាយក្នុងការបើកបង្ហាញនូវផ្នែកថ្មី នៃគម្រោងនេះ ។ នៅក្នុងផ្នែកថ្មីនៃគម្រោងនេះ ខ្ញុំបានព្យាយាមអភិវឌ្ឍនូវការរចនាបន្ថែម ដើម្បីឲ្យទាំងគុណភាព និងផ្នែកនីមួយៗ មានភាពល្អប្រសើរឡើង បែបទាន់សម័យ៕ ដោយ ៖ កូឡាប