Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ២​គ្រឿង មក​ដឹក​ឧក្រិដ្ឋជន​របស់ខ្លួន ក្រោយពេល​កម្ពុជា​បណ្តេញ​ចេញពី​ប្រទេស​

​ភ្នំពេញ ​៖ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញចេញ​ជនជាតិ​ចិន​៦៩​នាក់ ក្នុងនោះ​មាន​ស្រី​១៨​នាក់ ចេញពី​ប្រទេស​កម្ពុជា ដោយមាន​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ២​គ្រឿង មក​ទទួលយក​ពួកគេ​ដើម្បី​យកទៅ​កាត់ទោស នៅ​ប្រទេស​ចិន​។​

​ជនជាតិ​ចិន​ទាំង​៦៩​នាក់​នេះ ត្រូវបាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ នៅ​ប្រទេស​ចិន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើ​ង​អង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ការបណ្ដេញ​ជនជាតិ​ចិន​ខាងលើ សមត្ថកិច្ច​ប្រទេស​ចិន ចំនួន​១៥០​នាក់ និង​យន្តហោះ​ពិសេស​ចំនួន​២​គ្រឿង មក​ទទួលយក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×