ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាន ឃាត់ខ្លួនបុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ និងជាប្រធានអង្គការបរិស្ថានមួយ យកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ពាក់ព័ន្ធករណី ឆបោក និងជ្រើសរើសកងទ័ពខុសច្បាប់ ប៉ុន្តែបានបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៨ មករា នេះ ។
នៅវេលោម៉ោង១៤និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កម្លាំង ការិយាលយ័បទល្មើសព្រហ្មទណ្ឌសហការជាមួយការិយាល័យអាវុធហត្ថ ស្រុកសំឡូតចុះទៅដល់ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យមួយនាក់ឈ្មោះទេព ពេជ្រ (ហៅទេពវិសាល), (រុន សឿម) ភេទប្រុស់អាយុ59ឆ្នាំ មុខរបរប្រធានអង្គការការពាបរិស្ថានរស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងន ខេត្តបាត់ដំបងតាមពាក្យបណ្តឹងជនរងគ្រោះចំនួន០៤នាក់។
១.គឹម ហឿងភេទប្រុស់អាយុ៣០ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិថ្មគោលត្បូងឃំុថ្មគោលស្រុកថ្មគោលខេត្តបាត់ដំបង។
២.ឈ្មោះឈីវ ប៊ុនឆៃភេទប្រុស់អាយុ៥៦ឆ្នាំមុខរបរជាងសំណង់ រស់នៅភូមិតាអ៊ុងកេីតឃំុរលួលស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះប្រាក់សំអេនភេទប្រុស់អាយុ៥៥ឆ្នាំមុខរបរធ្វេីស្រែរស់នៅភូមិដប់បាត សង្កាត់រលកសក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។
៤.ឈ្មោះប៉ាវសូវៀតភេទប្រុស់ អាយុ៣០ឆ្នាំមុខរបរលក់ដូររស់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ។
ប្តឹងជនសង្ស័យឈ្មោះទេព ពេជ្រពីបទឆបោកកាលពីអំឡុងខែមិថុនាឆ្នាំ2018ស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង ដោយជនសង្ស័យបានឆបោកជនរងគ្រោះទាំង០៤នាក់ខាងលើនាំចូលបំរើកងទ័ពហើយយកប្រាក់អស់ចំនួន10600ដុល្លារ (មួយម៉ឺនប្រាំមួយរយដុល្លារ)ពីរជនរងគ្រោះទាំង០៤នាក់ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ